តារា​សម្តែង​ហូ​លី​វូ​ដ​ដ៏​ល្បី​ប្តឹង​អតីត​ប្រពន្ធ ប្រើ​ល្បិច​សាច់​កម្ម !


សង្គ្រាម​នៃ​ការ​លែងលះ​របស់​តារា​សម្តែង​ហូ​លី​វូ​ដ​នៅ​តែ​បន្ត ខណៈ​ពេល​លោក​ច​ន​នី ដេ​ប កំពុង​បើក​ការ​វាយប្រហារ​លើ​នាង​អេ​ម​ប៊ើ ហ៊ើ​ដ ​អតីត​ប្រពន្ធ ចំពោះ​ស្នាម​ជាំ​លើ​មុខ​គឺជា​ការ​លាប​ពណ៌​បន្លំ ។

តារា​សម្តែង​រៀមច្បង​បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​លើ​ ហ៊ើ​ដ ​ក្នុង​ទឹកប្រាក់​៥០​លាន​ដុល្លារ​ពី​បទ​ប្រមាថ ។ នាង​បាន​បង្ហាញ​ទស្សនៈ​ក្នុង​ក្នុង​កាសែត​«​វ៉ា​សុី​ន​តោន ប៉ុស្ដិ៍​» ក្នុង​ខែធ្នូ​២០១៨​ដោយ​បញ្ជាក់​ថា នាង​បាន​ទទួល​រង​ការ​វាយតប់​លើ​រាង​កាយ តែ​លោក​ដេ​ប​ថា​ជា​ការ​បរិហារកេរ្ដិ៍​» ។

តារាភាពយន្ត​រឿង​«The Rum Diary» បាន​ប្ដឹង​បក​ពី​ការ​ប្រមាថ​ក្នុង​ទឹកប្រាក់​៥០​លាន​ដុល្លារ​លើ​នាង​ហ៊ើ​ដ និង​បញ្ជាក់​នៅ​ក្នុង​វេ​ប​សាយ​មួយ​ថា «​ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ​របស់​នារី​គឺជា​ការ​បន្លំ ដើម្បី​ទម្លាក់​កំហុស​លើ​រូប​លោក​» ៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ