ហ៊ានប្រថុយទេ ?
- ភ្នំពេញ
ថ្មីៗបំផុតនេះ…លោកសម រង្ស៊ី មេក្រុមប្រឆាំងដែលរត់ចោលស្រុក…បានប្រកាសក្តែងៗថា…កាលណាសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ…នោះប្រទេសកម្ពុជានឹងធ្លាក់ដុនដាប ឬក្ស័យសេដ្ឋកិច្ច…មេបក្សដឹកនាំប្រទេសនឹងខ្សោះដង្ហើម…ខ្សោះការដឹកនាំសង្គម…ឬសង្គមនឹងដួល ។
មេបក្សប្រឆាំងក្រៅច្បាប់បានប្រកាសទៀតថា…ពេលវេលានោះមកដល់…ខ្លួននឹងមកកម្ពុជាភ្លាមដើម្បីកំចាត់តេជោសែន…ហើយឡើងកាន់អំណាចភ្លាម…ប្រៀបដូចមកចាប់តេជោសែន…តាមនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច»។
ចំណែកនៅក្នុងប្រទេសវិញ…ក្រុមអ្នកវិភាគបានប្រកាសច្បាស់ហើយ…ទោះបីដកភាពអនុគ្រោះពន្ធក៏កម្ពុជាមិនស្លាប់ដែរ…សេដ្ឋកិច្ចកម្ពុជាក្រោមកណ្តាប់ដៃអំណាចដឹកនាំដោយតេជោសែននៅតែរស់…រស់ជារៀងរហូត ។
មួយចំណែកទៀត…សម រង្ស៊ី នៅតែមានឈ្មោះ «អាចង្រៃជាតិ»ដដែល…ហើយមេដឹកនាំបក្សកាន់អំណាចនៅតែមានជំហរឹងមាំថា…ដរាបណា «អាចង្រៃជាតិ» នៅតែមានជីវិតចងអាឃាត…ដរាបនោះតេជោសែននៅតែមានជីវិតដឹកនាំសង្គមបន្ត ។
ក្នុងយុគសម័យប្រឆាំងដ៏ក្តៅងុំនេះ…លោកសម រង្ស៊ី មិនគួរនៅក្រៅប្រទេសទេ…មិនគួរនៅស្រែកកោកៗពីក្រៅទេ…គួរតែ «វិលវិញភ្លាម» គឺវិលវិញ…មកចាប់តេជោសែនឱ្យបានឆាប់…ដើម្បីឆាប់បានដឹកនាំប្រទេសឱ្យវាប្លែក ។
ប៉ុន្តែក្រុមអ្នកតាមដានសភាពការណ៍សង្គមយល់ឃើញថា…បើលោកសម រង្ស៊ី វិលមកចាប់តេជោសែនមែន…មិនខុសពីវិលមក «ឱ្យតេជោសែនចាប់» យ៉ាងពិតប្រាកដមិនខានឡើយ។
អាឡេវខ្សិបប្រាប់ប៉ុណ្ណឹងហើយ…បើនៅតែមិនជឿទៀត…សូមសាកល្បងភ្លាមមក ! តើហ៊ានប្រថុយទេ ? ទាល់តែសាកទើបភ្លឺភ្នែក…េហ ! េហ !
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ