អ្នកជំងឺ69នាក់បាន​ឆ្លងរោគរលាកថ្លើម​ប្រភេទC…ពេលដេកលាងឈាម


​តាម​ប្រភព​​ពី​Shanghaiist បានឱ្យ​ដឹង​ថា អ្នកជំងឺ​លាង​ឈាម​៦៩​នាក់ ត្រូវ​បាន​ចម្លង​មេរោគ​រលាក​ថ្លើម​ប្រភេទC ខណៈ​ដែល​កំពុង​ស្នាក់នៅ​លាង​ឈាម​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Jiangsu​ ។ ារ​ផ្ទុះ​ឡើង​នូវ​ការ​ចម្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​C នៅ​មជ្ឈមណ្ឌល​លាង​ឈាម​នៃ​មន្ទីរពេទ្យ Dongtai People’s Hospital ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ដំបូង​ទៅ​កាន់​ភ្នាក់ងារ​សុខភាព​ក្នុង​តំបន់ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​ ។

ក្រុម​អ្នកជំនាញ​ពីរ​ក្រុម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​និង​ជួយ​មើលថែ​ដល់​អ្នកជំងឺ ។ ក្រោយ​ការ​ស៊ើបអង្កេត​ជាបឋម គេ​បាន​រក​ឃើញ​ថា​ មេរោគ​ត្រូវ​បាន​ឆ្លង​ទៅ​អ្នក
ជំងឺ​​ដោយសារការ​គ្រប់គ្រង​ធ្វេសប្រហែស​នៅ​ក្នុង​មន្ទីរពេទ្យ​ ។

ចំណុច៣​សំខាន់​ៗ ដែល​មន្ទីរពេទ្យ​នេះ​បាន​ធ្វើ​ខុស​គឺ​៖ ១-ការ​ធ្វើ​អនាម័យ​របស់​បុគ្គលិក​ពេទ្យ និង​ការ​រំងាប់​មេរោគ​លើ​ឧបករណ៍​មិន​បាន​អនុវត្ត​ឱ្យ​ទៀងទាត់​ ។ ២-មជ្ឈមណ្ឌល​នេះ ​មាន​បុគ្គលិក​មិន​គ្រប់គ្រាន់​ ។ តាម​ច្បាប់ គេ​តម្រូវ​ឱ្យ​បុគ្គលិក​ម្នាក់​អាច​គ្រប់គ្រង​ម៉ាស៊ីន​លាង​ឈាម​តែ​៦​ប៉ុណ្ណោះ​។ តែ​នៅ​ម​ន្ទីរ​​ពេទ្យ​នេះ បុគ្គ​លិក​ម្នាក់​ ត្រូវ​គ្រប់គ្រង​ម៉ាស៊ីន​លាង​ឈាម​ដល់​ទៅ​៩​គ្រឿង ​និង៣-អ្នកជំងឺ​​រលាក​ថ្លើមC សម្រាក​នៅ​ក្នុង​កន្លែង​ជាមួយនឹង​អ្នកជំងឺ​​លាង​ឈាម ដោយ​គ្មាន​ការ​ដាក់​ដោយឡែក​ ។

យោង​តាម​ការ​ស្រាវជ្រាវ​រួច​មក ថ្នាក់លើ​ទាំងអស់​របស់​មន្ទីរពេទ្យ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ និង​បុគ្គលិក​សរុប​១៦​នាក់ ត្រូវ​បាន​ផ្តល់​ពិន័យ ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ