ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្វាគមន៍​គំនិត​ផ្សេង​ៗ​ពី​អ្នក​វិនិយោគ​ដោយ​មិន​ត្រឹមតែ​ត្រូវការ​ហិរញ្ញប្បទាន ឬ​ជំនួយ​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​អ្នក​វិនិយោគទន់​ទាំងអស់ ដែល​មានគំនិត​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​មិន​ត្រឹមតែ​ត្រូវការ​ហិរញ្ញប្បទាន ឬ​ជំនួយ​នោះ​ទេ ។ ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ផ្លាស់​ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​អ្នក​វិនិយោគទន់​ទាំងអស់ ដែល​មានគំនិត​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​មិន​ត្រឹមតែ​ត្រូវការ​ហិរញ្ញប្បទាន ឬ​ជំនួយ​នោះ​ទេ ។ ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ផ្លាស់​ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន (FEC) នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​លោក កេ​ន ម៉ាត​ស៊ុ​ហ្សា​វ៉ា (Ken Matsuzawa) ប្រធាន​ក្រុមប្រឹក្សា​ផ្លាស់​ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន (FEC) និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​របស់​ជប៉ុន​៦​រូប​ផ្សេង​ទៀត​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​លើ​ការងារ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បញ្ជាក់​ថា សម្តេច​ពិតជា​រីករាយ​ដែល​ជា​បាន​ជួប​ជា ថ្មី​ម្តងទៀត​ជាមួយ​លោក កេ​ន ម៉ាត ស៊ុ​ហ្សា​វ៉ា ។ ក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​សម្រេច​ក្នុង​ការ​លុប​ចោល​ពន្ធ​កាន់​ទុក​១​ភាគរយ ហើយ​ឱ្យ​ចាប់ផ្តើម​អនុវត្តន៍​ភ្លាម​ៗ ដោយ​មិន​ទុក​រហូត​ដល់​ចុងឆ្នាំ​នោះ​ឡើយ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖« កម្ពុជា​មិនមែន​ត្រូវការ​ត្រឹមតែ​ហិរញ្ញប្បទាន ឬ​ជំនួយ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ក៏​ស្វាគមន៍​នូវ​អនុសាសន៍ និង​គំនិត​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​លើ​ការ​វិនិយោគ​ផង​ដែរ​»​។ ចំណែក​លោក កេ​ន ម៉ាត​ស៊ុ​ហ្សា​វ៉ា បាន​ថ្លែង​ថា លោក​នឹង​ជួយ​ជំរុញ​នូវ​លំហូរ​អ្នក​វិនិយោគ​ពី​ជប៉ុន​ទៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​របស់​លោក​នេះ​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា និង​ជួយ​ដល់​សម្តេច​តេ​ជោ​ផង​ដែរ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ការ​បញ្ចេញ​នូវ​ឆន្ទៈ​របស់​ប្រធាន FEC និង​ក្រុមហ៊ុន​របស់​លោក​ចំពោះ​ឆន្ទៈ​ដ៏​មុះ​មុត​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា ។

ជា​ពិសេស​ការងារ​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា នា​ពេល​កន្លង​ទៅ ។ សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ប្រាប់​លោក កេ​ន ម៉ាត​ស៊ុ​ហ្សា​វ៉ា ថា​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​ជា​ច្រើន​ជា​ពិសេស​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​លើក​ឡើង​ថា កម្ពុជា​ខ្វះ​ធនធានមនុស្ស​ដោយសារ​ក្នុង​របប​ខ្មែរក្រហម​បាន​កាប់សម្លាប់​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ធនធានមនុស្ស​ជា​ច្រើន ។ កម្ពុជា​បាន​ស្ថានភាព​ដ៏​លំបាក​ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​ក្រសួងការបរទេស​កម្ពុជា​ដែល​ចាប់ផ្តើម​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ជាមួយ​ធនធានមនុស្ស​តិចតួច​បំផុត ហើយ​មិនមែន​តែ​ក្រសួងការបរទេស​នោះ​ទេ ស្ថាប័នរដ្ឋ​មួយ​ចំនួន​ក៏​ខ្វះ​ធនធានមនុស្ស​ផង​ដែរ ។​ក្នុង​ន័យ​នេះ ខ្ញុំ​ស្នើ​ដល់​ក្រុមហ៊ុន​របស់​លោក កេ​ន ម៉ាត​ស៊ុ​ហ្សា​វ៉ា និង​ក្រុមហ៊ុន​ជប៉ុន​ដទៃ​ទៀត ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​» ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ​បាន​ថ្លែង​កោតសរសើរ​ក្រុមហ៊ុន​ជប៉ុន ពេល​វិនិយោគ​នៅ​កម្ពុជា​តែងតែ​បង្ហាញ​ការ​បារម្ភ​ពី​ធនធានមនុស្ស ហើយ​តែងតែ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​ផង​ដែរ ។ ដូច​ជា​ក្រុមហ៊ុន​មី​នី​បៀ បាន​ចូល​មក​វិនិយោគ និង​បង្កើត​រោងចក្រ​ជា​បន្តបន្ទាប់ ហើយ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ក្នុង​ការ​បណ្តុះ បណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​បម្រើ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ។ កន្លង​ទៅ​ក្រុមហ៊ុន​នេះ​បាន​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ទៅ​បណ្តុះបណ្តាល​នៅ​ប្រទេស​ថៃ និង​ម៉ា​ឡេ ស៊ី​ជាដើម ។

មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ជប៉ុន​តែងតែ​បង្កើត​នូវ​កម្មវិធី​បណ្តុះបណ្តាល​នៅ​ក្នុង​ក្រុមហ៊ុន​ខ្លួន​ផង​ដែរ ។ ជា​ចុង​ក្រោយ​លោក កេ​ន ម៉ាត​ស៊ុ​ហ្សា​វ៉ា បាន​ឆ្លើយ​តប​ថា ទាំង​រូប​លោក និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​៦​រូប​ផ្សេង​ទៀត គឺ​ពិតជា​យល់​អំពី​អ្វី​ដែល​សម្តេច​បាន​លើក​ឡើង ហើយនឹង​ប្រឹង​ជំរុញ​លើ​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស​នេះ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ