ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ដី​សង់ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​កេះ​មួយ​ដាក់អាវុធ​ខ្លី​២​ដើម​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​កាយ​ដី ដើម្បី​សាងសង់​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​កេះ​មួយ​មាន​ដាក់អាវុធ​ខ្លី​២​ដើម និង​គ្រាប់​មួយ​ចំនួន…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​កាយ​ដី ដើម្បី​សាងសង់​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​កេះ​មួយ​មាន​ដាក់អាវុធ​ខ្លី​២​ដើម និង​គ្រាប់​មួយ​ចំនួន ស្ថិត​នៅ​ដី​ឡូ​ត៌​ភូមិ​៣ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​តាំង​ដូច​ខាងលើ និង​បាន​ពិនិត្យ​ឃើញ​មាន​អាវុធ​ខ្លី​២​ដើម ១-​ដើម​ម៉ាក K.៥៤ (​គុណភាព​៧០​រយ​) បង់​១ និង​គ្រាប់​ចំនួន​៣៤​គ្រាប់ ។ ២- អាវុធ​ខ្លី​ម៉ាក​ប៉េអាកុល​១​ដើម (​គុណភាព​៧០​រយ​) បង់​១ និង​គ្រាប់​ចំនួន​១៣​គ្រាប់ ក្នុង​នោះ​មាន​បង់​កាំភ្លើង​អឹ​ម​សី​ចំនួន​៥​បង់ (​គ្មាន​គ្រាប់​) ។

ដោយឡែក​អាវុធ​ខ្លី​២​ដើម គ្រាប់​មួយ​ចំនួន និង​បង់​កាំភ្លើង​ទាំង​អស់នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រគល់​ជូន​ទៅ​សមត្ថ​កិច្ច ដើម្បី​រក្សា​ទុក​រក​ម្ចាស់​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ចំណែក​ករណី​ខាង​លើនេះ​គេ​សង្ឃឹមថា លោកស្នងការ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​ពិតជា និង​ត្រូវ​វែកមុខ​ម្ចាស់​អាវុធ​នោះ​ជាក់​ជា​មិន​ខាន ៕ កែសម្រួលដោយ​៖​សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ