ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិ​ព័រ​ណ៌​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ធ្វើ​ជា ម្ចាស់ផ្ទះ​រៀបចំ​ពិ​ពរ​ណ៌​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ ( CTM 2019 )…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ធ្វើ​ជា ម្ចាស់ផ្ទះ​រៀបចំ​ពិ​ពរ​ណ៌​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ ( CTM 2019 ) ​ ។ តាម​គម្រោង CTM លើក​ទី​៣​នេះ នឹងត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១៣ ​តុលា ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដែល​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្តី​ពី​ពិ​ពរ​ណ៌ ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា ឆ្នាំ​២០១៩​ ​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ។

លោក សូ វិ​សុ​ទ្ធី បាន​បញ្ជាក់​ថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឬ​ហៅ​កាត់​ថា CTM (Cambodia Travel Mart)​ គឺជា​ព្រឹត្តិការណ៍​ជួបជុំ​គ្នា​ដ៏​សំខាន់​បំផុត​រវាង​អ្នកលក់ (Buyer) និងអ្នកទិញ​កញ្ចប់​ទស្សន​កិច្ច​ទេសចរណ៍ (Saler) ពិសេស​គឺ​ការ​លក់​កញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ទៅ​ឱ្យ​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​ក្រៅប្រទេស ដែល​ក្រុមហ៊ុន​លក់​កញ្ចប់​ទស្សនកិច្ច​ទាំងឡាយ​នៅ​កម្ពុជា​គួរតែ​ក្តាប់​នូវ​ឱកាស​នេះ​ឱ្យ​បាន​។

លោក​បន្ត​ថា​នេះ​ ជា​ចំណុច​ពិសេស​ដែល​មជ្ឈដ្ឋាន​នានា​ កំពុង​មានការ​ចាប់អារម្មណ៍ ពិសេស​គឺ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ជោគជ័យ​ចំនួន​២​លើក​មក​ហើយ ក្រោម​ការ​សហការ​រវាង​វិស័យ​រដ្ឋ និង​ឯកជន ពោល​គឺ​វា​បាន​រៀបចំ​បង្កើត​ឡើង​ដោយ​ស្នាដៃ​ប្រជាជាតិ​ខ្មែរ​ខ្លួនឯង​ផ្ទាល់​តែ​ម្ដង​។

លោក​អនុរដ្ឋលេខាធិការ បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​គ្រោងទុក ព្រឹត្តិការណ៍ CTM 2019 នេះ នឹង​មានការ​ចូលរួម​ពី​ពី​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ទេសចរណ៍ ឬ​ហៅ​ថា​ជា អ្នកទិញ (Buyer) ជា​ច្រើន​មក​ពី​ប្រមាណ​៦០​ប្រទេស​ជុំវិញ​ពិភពលោក​ ។ ចំណែក​ក្រុម​អ្នកលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ ឬ​ហៅ​ថា Saler នោះ គឺ​ភាគច្រើន​ជា​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស និង​ខ្លះ​ទៀត​មក​ពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​។

អត្ថបទសរសេរ ដោយ