ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ទើប​២១​ឆ្នាំ​ ក្លាយជា​សេដ្ឋីនី​មាន​ជាងគេ​បំផុត​លើពិភពលោក

4 ឆ្នាំ មុន

នាងឃី​លី ជេ​ណ័​រ ( Kylie Jenner) អាយុ​ទើបតែ​២១​ឆ្នាំ​ ប៉ុន្តែ​បាន​ក្លាយជា​សេដ្ឋីនី​ ដែល​មាន​ជាង​គេ​បំផុត​​នៅ​ក្នុង​ពិភពលោក​​ក្នុង​ឆ្នាំ​២០១៩​ ដោយ​មាន​លុយ​រហូត​ដល់​១០០០​លាន​ដុល្លារ​ ។…

នាងឃី​លី ជេ​ណ័​រ ( Kylie Jenner) អាយុ​ទើបតែ​២១​ឆ្នាំ​ ប៉ុន្តែ​បាន​ក្លាយជា​សេដ្ឋីនី​ ដែល​មាន​ជាង​គេ​បំផុត​​នៅ​ក្នុង​ពិភពលោក​​ក្នុង​ឆ្នាំ​២០១៩​ ដោយ​មាន​លុយ​រហូត​ដល់​១០០០​លាន​ដុល្លារ​ ។

នាង​ជា​តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី​មួយ​រូប ​ដែល​មាន​អ្នកគាំទ្រ​នៅ​ក្នុង​បណ្តាញ​សង្គម​ រហូត​ដល់​១៧៧​លាន​នាក់​។ អ្នកគាំទ្រ​ទាំង​នះ ​បាន​ក្លាយជា​កម្លាំង​គាំទ្រ​ដ៏​ធំ​មួយ ​សម្រាប់​មុខរបរ​លក់​ក្រែម​​លាប​ប​បូរ​មាត់​ស្ត្រី​ ។

យោង​តាម​ទស្សនាវដ្តី ​Fobes បានអោយ​ដឹង​ថា នាង​បាន​ប្រើប្រាស់​លុ​ុ​យ​ចំនួន​២៥០​.០០០​ដុល្លារ​របស់ នាង ​ដើម្បី​អោយ​គេ​ផលិត​ក្រែម​ចំនួន​១៥​,០០០ប្រអប់​ សម្រាប់​លក់​កាលពី​ឆ្នាំ​២០១៥​ ដោយ​ក្នុង​មួយ ប្រអប់​ចំនួន​២៩​ដុល្លារ ​។ នាង​បាន​លក់​គ្រឿង​សម្អាង​នោះ​បាន​ចំនួន​៣៦០​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០១៨ ​។

ឥឡូវនេះ​ ក្រុមហ៊ុន​របស់​នាង​មាន​លុយ​យ៉ាងតិច​ចំនួន​៩០០​លាន​ដុល្លារ​ ដោយ​ធ្វើ​អោយ​នាង​ក្លាយជា​ស្ត្រី​វ័យក្មេង​ជាងគេ​បំផុត​ ដែល​បាន​ក្លាយជា​សេ​ដ្ឋី​នី​លំដាប់​ពិ​ភព​​លោក​ ៕

អត្ថបទសរសេរ ដោយ