ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជិត​២០​ខ្នង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា កន្លង​ទៅ​នេះ មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​សំ​ម្បែ​ង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តេ ក្នុង​ឃុំ​ក្រង់​តេះ​ចំនួន​១៧​ខ្នង​ផ្ទះ ក្នុង​នោះ​ប៉ើង​ដំបូលផ្ទះ​ចំនួន​១៣​ខ្នង និង​ផ្ទះ​ធ្លាក់​ចេញពី​ជើង​តាង​ចំនួន​៤​ខ្នង…

ខេត្តមណ្ឌលគិរី ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា កន្លង​ទៅ​នេះ មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​សំ​ម្បែ​ង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តេ ក្នុង​ឃុំ​ក្រង់​តេះ​ចំនួន​១៧​ខ្នង​ផ្ទះ ក្នុង​នោះ​ប៉ើង​ដំបូលផ្ទះ​ចំនួន​១៣​ខ្នង និង​ផ្ទះ​ធ្លាក់​ចេញពី​ជើង​តាង​ចំនួន​៤​ខ្នង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។

ដើម្បី​ជួយ​ដោះស្រាយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដែលរង​​គ្រោះដោយ​​ធម្មជាតិ​ឱ្យ​បាន​ទាន់​ពេលវេលា លោក ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី បាន​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​១៧​គ្រួសារ ស្ថិត​នៅ​ភូមិ​អូរ​តេ ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ ។

អំណោយ​ដែល​ចែក​ជូន​ដល់​ជន​រង​គ្រោះ​ចំនួន​១៧​គ្រួសារ ក្នុង​នោះ​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម ឃី​ត​១​កញ្ចប់ ទឹកត្រី ទឹកស៊ីអុី​វ ត្រីខ មី និង​បន្ថែម​ថវិកា​១០​ម៉ឺន ដែល​ជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយឡែក អនុ​សាខា​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព បាន​បន្ថែម​ថវិកា​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​៨​ម៉ឺន​រៀល​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ