រាជធានីភ្នំពេញ ៖ គេនៅចាំថា តារាសម្តែងលេចធ្លោ១គូនាង គៀត សុវណ្ណាឡាង និងប្រុសស្អាត លឹម ជាឡាយ បានបង្កើតតម្រុយស្នេហាជាមួយគ្នារហូតធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមតាមដានដូចរឿងភាគថាវិវត្តន៍ទៅជាអ្វីឱ្យប្រាកដ។
តារាសម្តែង គៀត សុវណ្ណាឡាង ដែលព្យាយាមលាក់ស្នេហ៍ប្រុសសង្ហារ លឹម ជាឡាយ ជាយូរខែមកហើយនោះ ស្រាប់តែធ្លាប់បានធ្លោយមាត់និយាយប្រាប់មិត្តភក្តិថា ជាឡាយ គឺជាគូដណ្តឹងរបស់នាង ដែលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងនឹងសុវណ្ណាឡាង ថា ចុះម៉េចបានជាពីមុនចេះតែលាក់ តែស្រីស្អាតមិនព្រមឆ្លើយតបឡើយ ។
តាមរយៈការព្រមទទួលស្គាល់ថា លឹម ជាឡាយ ជាអនាគតស្វាមីរបស់នាង គៀត សុវណ្ណាឡាង នៅពេលនេះ បានន័យថា ស្រីស្អាតរូបនេះចង់បំពេញបំណងធំរបស់លោកថៅកែទឹកកកទ្រព្យស្តុកម្នាក់ នៅក្រុងកំពង់ចាម ដែលមានបំណងឱ្យ សុវណ្ណាឡាង និង ជាឡាយ រៀបការជាមួយគ្នា ហើយលោកថៅកែនឹងចេញលុយលើការចំណាយគ្រប់យ៉ាងទាំងអស់ ចំពោះមង្គលការនោះ។
ប៉ុន្តែឆ្លងដល់ការវិវត្តន៍ពេលវេលាច្រើនខែមិនដូចអ្វីដែលធ្លាប់កើតឡើងទេ អ្នកទាំង២បែរជាស្ងាត់ដំណឹង សូម្បីតែត្រឹមឱ្យចាស់ៗសួរចិត្តគ្នាក៏នៅមិនទាន់លេចឡើងដែរ។ មូលហេតុនេះ ហាក់ធ្វើឲ្យគេឯងមានការងឿងឆ្ងល់ ឬមួយទុកពេលរកប្រាក់សន្សំទ្រព្យ។
ចំពោះអ្នកតាមដានដឹងរឿងនេះប្រាកដថាពិតជាស្នេហាពិត មិនមែនបង្កើតឡើងដើម្បីទាក់ទាញដូចតារាជួរមុខមួយចំនួនឡើយ គឺធ្លាប់ល្អូកល្អឺនពេញឆាក ទីបំផុតបែរជាខាងស្រីរៀបការជាមួយអ្នកផ្សេងទៅវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ