ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ័​ម​-​ហៃ​សូ​ភុ​ក ត្រូវ​បាន​អ្នកលេង​បណ្ដាញ​​សង្គម​តាមដាន​ក្រោយ​បង្ហោះ​រូប​ប្ដូរ​ជា​មុខ​ក្មេង

4 ឆ្នាំ មុន

អ័​ម ផ័ត​ឆៈ​រ៉ា​ផា ជាតា​រា​ស្រី​ថៃ​ដែល​ពូកែ និង​ស្រស់​ស្អាត​សាក​សម​នឹង​ងារ​ជាតា​រា​លំដាប់​ជួរ​មុខ​ពិត​ៗ ។ ទោះជា​ចូល​វ័យ​៤០​ឆ្នាំ​ក៏​ដោយ​ក្ដី ក៏​នាង​នៅ​តែ​មានមុខមាត់ និង​រូប​សម្រស់​ក្មេង​ដដែល​ហើយ​នាង​ជា មនុស្ស​កំប្លែង​ៗ សប្បាយ​ៗ…

អ័​ម ផ័ត​ឆៈ​រ៉ា​ផា ជាតា​រា​ស្រី​ថៃ​ដែល​ពូកែ និង​ស្រស់​ស្អាត​សាក​សម​នឹង​ងារ​ជាតា​រា​លំដាប់​ជួរ​មុខ​ពិត​ៗ ។ ទោះជា​ចូល​វ័យ​៤០​ឆ្នាំ​ក៏​ដោយ​ក្ដី ក៏​នាង​នៅ​តែ​មានមុខមាត់ និង​រូប​សម្រស់​ក្មេង​ដដែល​ហើយ​នាង​ជា មនុស្ស​កំប្លែង​ៗ សប្បាយ​ៗ នរណា​ៗ​នៅ​ជិត ក៏​រីករាយ​ទៅ​ជាមួយ​ដែរ ។ មិនតែប៉ុណ្ណោះ​នាង​តែងតែ​តាមដាន​ជាប់​ជា​និច្ច​ជាមួយនឹង​អ្វី​ដែល​ថ្មី​ៗ​ដោយ​មិន​ចំពោះតែ​រឿង​ហ្វេ​សសិន​នោះ​ទេ​។

ថ្មី​ៗ​នេះ អ័​ម បាន​លេង application ក្នុង​ទូរស័ព្ទ​ដៃ ដែល​គេ​កំពុង​និយម​លេង អ័​ម បាន​លេង​ប្ដូរ​ជា​មុខ​ក្មេង គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង ដែល​នេះ បើ​មានកូន​ស្រី​វិញ ប្រាកដជា​មើលទៅ​គួរ​ឱ្យ​ស្រឡាញ់​មែនទែន​។

ជា​រឿង​ចៃដន្យ ហៃ​សូ​ភុ​ក ក៏​បាន​លេង application នេះ​ដូច​គ្នា ហើយ​បាន​បង្ហោះ​ក្នុង​ពេលវេលា​ប្រហាក់ប្រហែល​គ្នា​ក្នុង​បណ្ដាញ​សង្គម​ទៀត​ផង ដែល​ធ្វើ​ឱ្យ ហៃ​សូ​ភុ​ក ក្លាយជា​ក្មេង​ប្រុស​មុខ​បែប​ចិន​ៗ​តែ​ម្ដង​។

អ្វី​ដែល​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ផ្នែក​ខាងក្រោយ​នៃ​រូប​ពួក​គេ គឺជា​កន្លែង​តែ​មួយ នាំ​ឱ្យ​គេ​គិត​ថា​ច្បាស់​ណាស់ អ្នក​ទាំង​ពីរ​អាច​នៅ​ជាមួយ​គ្នា ដែល​មើលទៅ​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​គូ​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ