លោកអ្នកប្រាកដជាបានស្គាល់តារាសម្ដែងរូបនេះហើយតាមរយៈរឿងភាគថៃជាច្រើន ព្រមទាំងការច្រៀងរបស់លោកផងដែរ ហើយលើសពីនេះលោកក៏ធ្លាប់មកច្រៀងនៅកម្ពុជាយើងផងដែរ ។ អាចនិយាយបានថាមន្តស្នេហ៍របស់កំលោះរូបនេះ បានទាក់ចិត្តនារីៗឬហ្វ៊ែនៗរបស់លោកគ្រប់គ្នា។

លោកជាតួឯកក្នុងរឿងល្បែងស្នេហា ហើយថ្មីនេះលោកសម្ដែងជាតួ «អាសា» នៃរឿងភាគថៃ “គុកកម្ម” ជារឿងថ្មីដែលទើបចាក់បញ្ចាំងចប់ក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ធ្វើឱ្យរូបលោកទទួលបាកការគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្ដែងនិងសាច់រឿងថ្មីនេះ។
តារាសម្ដែងរូបនេះ ពិតជាមានមន្តស្នេហ៍ខ្លាំងទាំងក្នុងរឿង និងនៅខាងក្រៅ ហើយថែមទាំងមានថ្វីដៃសម្ដែងបានយ៉ាងល្អ ដែលធ្វើឱ្យនារីៗទប់ចិត្តមិនបានចំពោះកំលោះរូបនេះ ។ តោះ! មកមើលរូបសង្ហាៗរបស់គាត់នៅខាងក្រៅទាំងអស់គ្នា៖






កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ