ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងអង្កេតករណីក្មេង437នាក់ បាន​ឆ្លងជំងឺអេដស៍…

4 ឆ្នាំ មុន

​តាម​ប្រភព​​ពីMetro បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ឱ្យ​ក្មេង​៤៣៧​នាក់​ឆ្លង​មេរោគ​អេ​ដស៍​ ។ ប៉ូ​លិស​កំពុង​តែ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​ថា តើ​ពិតជា​លោក​វេជ្ជបណ្ឌិត Muzaffar Ghangharo…

​តាម​ប្រភព​​ពីMetro បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ឱ្យ​ក្មេង​៤៣៧​នាក់​ឆ្លង​មេរោគ​អេ​ដស៍​ ។ ប៉ូ​លិស​កំពុង​តែ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​ថា តើ​ពិតជា​លោក​វេជ្ជបណ្ឌិត Muzaffar Ghangharo មែន ឬ​មិនមែន ដែល​ជា​អ្នក​ផ្ទុក​មេរោគ​អេ​ដស៍ ហើយ​យក​ទៅ​ចម្លង​ទៅ​ក្មេង​ៗ​ក្នុងភូមិ ​។

មាន​មនុស្ស​ច្រើន​ជាង​៥០០​នាក់ ដែល​ភាគច្រើន​គឺជា​ក្មេង​ៗ ត្រូវ​បាន​ឆ្លង​មេរោគ​នេះ ​នៅ​ក្នុងស្រុក Lar​kana ភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន ​។ កន្លង​មក ​មាន​ក្មេង​ៗ៤​នាក់​រួច​មក​ហើយ ដែល​បាន​ស្លាប់​។ គេ​​នៅ​មានការ​ព្រួយបារម្ភ​ថា​ ចំនួន​អ្នក​ផ្ទុក​នឹង​កើនឡើង​តទៅ​ទៀត​ ។

គេ​រក​ឃើញ​ថា អ្នក​ដែល​មាន​ឆ្លង​មេរោគ​នេះ សុទ្ធតែ​ធ្លាប់​ទទួល​ការ​ព្យាបាល​ ដោយ​ការ​ចាក់​ថ្នាំ​ប្រើ​ម្ជុល​មិន​ស្អាត ដែល​ផ្តល់​ដោយ​គ្រូពេទ្យ Ghangharo ទាំងអស់​ ។ វេជ្ជបណ្ឌិត Imran Akbar ដែល​ជា​អ្នក​កំពុង​តែ​ជួយ​សង្គ្រោះ​ក្មេង​ៗ​ទាំងនោះ បាន​លើក​ឡើង​ថា​ «​វា​គ្រាន់តែ​ជាមួយ​ចំណែក​តូច​ប៉ុណ្ណោះ គ្រូពេទ្យ​ជា​ច្រើន​ទៀត​នៅ​តំបន់​ដាច់​ស្រយាល មិន​ដែល​បាន​ទទួល​ការ​ហ្វឹក​ហាត់រៀន​នោះ​ទេ​» ។

វេជ្ជបណ្ឌិត Ghangharo បាន​ប្រាប់​ប៉ូ​លិស​​ថា លោក​មិន​បាន​ធ្វើ​អ្វី​ដែល​ចេតនា​ទេ​។ អ្វី​ដែល​សំខាន់​នោះ លោក​មិន​មាន​សញ្ញាបត្រ​បញ្ជាក់​ថា ​បាន​រៀន​ពេទ្យ​នោះ​ទេ​។ ក្រោយ​ពី​ករណី​នេះ​ផ្ទុះ​ឡើង​ភ្លាម ប៉ូ​លិសបាន​បើក​យុទ្ធនាការ​ពិនិត្យ​រក​មើល​មេរោគ​អេ​ដស៍​ដល់​ប្រជាជន​១៣៨០០​នាក់​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ