ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​ពុទ្ធិ​ស័ក​ក្តាប់​ទាំង​ចម្រៀង និង​សម្តែង

6 ឆ្នាំ មុន
  • ភ្នំពេញ

គឺជា​រឿង​មួយ​បាន​ទាំង​ព្រម​តែ​ម្តង ដែល​តារា​សម្តែង ពឹង ចាន់​បូណ៌មី ហៅ​ពុទ្ធិ​ស័ក មាន​អំណោយផល​ពី​ធម្មជាតិ​ច្រើន ដោយ​លោក​អាច​ឈរ​លើ​វិ​ថី​សិល្បៈ​ឈោង​ចាប់​យក​ភាព​លេចធ្លោ​ដោយសារ​ចេះ​ទាំង​ច្រៀង និង​សម្តែង​ក្នុង​ពេល​រូបសម្បត្តិ​ក៏​អំណោយផល​។ បន្ទាប់​ពី​ជោគជ័យ​ក្នុង​អាជីព​សម្តែង ពុទ្ធិ​ស័ក…

គឺជា​រឿង​មួយ​បាន​ទាំង​ព្រម​តែ​ម្តង ដែល​តារា​សម្តែង ពឹង ចាន់​បូណ៌មី ហៅ​ពុទ្ធិ​ស័ក មាន​អំណោយផល​ពី​ធម្មជាតិ​ច្រើន ដោយ​លោក​អាច​ឈរ​លើ​វិ​ថី​សិល្បៈ​ឈោង​ចាប់​យក​ភាព​លេចធ្លោ​ដោយសារ​ចេះ​ទាំង​ច្រៀង និង​សម្តែង​ក្នុង​ពេល​រូបសម្បត្តិ​ក៏​អំណោយផល​។

បន្ទាប់​ពី​ជោគជ័យ​ក្នុង​អាជីព​សម្តែង ពុទ្ធិ​ស័ក បាន​ផ្អាក​អាជីព​ចម្រៀង​ចោល ដើម្បី​ស្រវា​ការងារ​សម្តែង​ជំនួស​​វិញ ពុទ្ធិ​ស័​ក្ត បាន​និយាយ​ថា ទោះបីជា​ពេល​នេះ លោក​រវល់​ការងារ​ថតកុន តែ​លោក​ក៏​មិន​ភ្លេច​អាជីព​ចម្រៀង​ដែរ លោក​នឹង​បន្ត​ថត​បទ​ចម្រៀង​ឡើង​វិញ នៅ​ពេល​ដែល​លោក​ទំនេរ​ពី​ការងារ​សម្តែង ។

ក្រៅពី​ការងារ​សិល្បៈ​បុរស​សង្ហារ​វ័យក្មេង​ពុទ្ធិ​ស័ក ក៏​ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី​៣ ផង​ដែរ ។ តារា​ប្រុស​មុខស្រស់​ញញឹម​ទាក់ទាញ​រូប​នេះ កំពុង​តែ​ស្រវា​ការងារ​ក្នុង​សិល្បៈ​ឱ្យ​កាន់តែ​រីក​ចម្រើន​ក្នុង​ពេល​ដែល​លោក​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ច្រើន​ឡើង​ៗ​ក្នុង​សង្គម​សិល្បៈ​។

អ្នក​ដែល​ទើបតែ​ស្គាល់​បូណ៌មី គេ​ថា សមជា​តារា​សម្តែង ព្រោះ​មាន​រាង​ខ្ពស់ រូប​ក៏​ល្អ តុបតែង​តួ​អ្វី​ក៏​បាន​។​ប៉ុន្តែ ពុទ្ធិ​ស័ក គឺ​ចេះ​ទាំង​ច្រៀង​ដោយ​សម្ងំ​ធ្វើ​ជា​តារាចម្រៀង​តាម​ហាង​ផឹកស៊ី មុន​ពេល​ក្លាយជា​តារា​សម្តែង​។

លោក​នៅ​តែ​ប្រកាស​ថា ចាប់​យក​ទាំង​ចម្រៀង និង​សម្តែង ដើម្បី​ពង្រីក​ស្នាដៃ​។ ផលិតករ​ច្រើន​ហៅ​លោក​ថត ទើប​ចេះ​តែ​មាន​គេ​ច្រឡំ​ថា ជា​តារា​សម្តែង តែ​ការណ៍​ពិត​លោក​ច្រៀង​យូរហើយ​ទើប​គិត​ថា បើ​មាន​ឱកាស​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​លោក​នឹង​ព្យាយាម​ឱ្យ​ល្អ​ដូច​ជា​ពង្រឹង​សំឡេង និង​ក្បាច់​រាំ​។

តារា​រូប​នេះ​កាលពី​យប់មិញ​បាន​ធ្វើ​ពិធី​ខួបកំណើត​វ័យ​២៣​ឆ្នាំ ដោយ​ចូលរួម​សុទ្ធតែ​តារា​ល្បី​ៗ​ជូនពរ​ជ័យ​ពេញ​ហាង រហូត​ថែម​ម៉ោង​ធ្វើ​ឲ្យ​សាមីខ្លួន​កាន់តែ​មានការ​ពេញចិត្ត​ចំពោះ​ទឹកចិត្ត​អ្នក​រាប់អាន​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ