ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹ​ម ថៃ​ណា មិន​ទាន់​ឡើង​ឆាក​សម្តែង រង់ចាំ​មាន​បទ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ស៊ឹ​ម ថៃ​ណា ដែល​បាន​បាត់​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​អស់​ច្រើន​ឆ្នាំ បាន​ត្រូវ​គេ​មើលឃើញ​ថា ពិបាក​ក្នុង​ការ​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ នៅ​ពេល​ដែល​ពន្លក​តារា​រះ​ថ្មី​បាន​ហក់​រីក​រះ​ពេញ​សិល្បៈ​។ ស៊ឹ​ម…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ស៊ឹ​ម ថៃ​ណា ដែល​បាន​បាត់​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​អស់​ច្រើន​ឆ្នាំ បាន​ត្រូវ​គេ​មើលឃើញ​ថា ពិបាក​ក្នុង​ការ​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ នៅ​ពេល​ដែល​ពន្លក​តារា​រះ​ថ្មី​បាន​ហក់​រីក​រះ​ពេញ​សិល្បៈ​។

ស៊ឹ​ម ថៃ​ណា នៅ​តែ​ប្រកាស​មិន​ព្រួយ បើ​ទោះជា​អាក់ខាន​សម្តែង ឬ​គាំង​បទ​ចម្រៀង​បែប​ណា​។ រវាង​ស៊ឹ​ម ថៃ​ណា និង​ញឹ​ម ចាន់​ថន គឺជា​មិត្តភក្តិ​ដ៏​ជិតដិត​បំផុត ប៉ុន្តែ​ថៃ​ណា ហាក់​មិន​មានជោគ​វាសនា​ខ្លាំង​លើ​សិល្បៈ​ដូច​ញឹ​ម ចាន់​ថន ឡើយ បើ​ទោះជា​ថៃ​ណា មាន​ទេព​កោសល្យ​ច្រៀង​ក៏​បាន សម្តែង​ក៏​បាន​។ ពេលវេលា​បាន​ប្រែប្រួល​ជីវិត​របស់​ថៃ​ណា ជួប​រឿង​ល្អក់កករ​ក្នុង​គ្រួសារ​ដោយ​ម្តាយ​រង​ជំងឺ​រហូត​បាត់​បង់ជីវិត​សល់​តែ​ការ​សោកស្តាយ​។

យ៉ាងណាមិញ ពេល​នេះ ស៊ឹ​ម ថៃ​ណា នៅ​តែ​បន្ត​មាគ៌ា​បម្រើ​វិស័យ​សិល្បៈ នាង​បាន​បម្រើ​ការងារ​តាម​ហាង​ផឹកស៊ី​២​កន្លែង​រាល់ពេល​រាត្រី ដោយ​មិន​បង្ហាញ​វត្តមាន​ឡើង​ឆាក​តន្ត្រី​ដូច​មុន ក៏​ព្រោះតែ​មាន​មូលហេតុ​ផ្ទាល់ខ្លួន​។

ស៊ឹ​ម ថៃ​ណា បាន​ឆ្លៀត​ប្រាប់​នូវ​ដំណឹង​ខ្លះ​ៗ​ជុំវិញ​បច្ចុប្បន្នភាព​របស់​នាង​ថា នាង​អត់​ដែល​ប្រកាស​ថា មិន​ដកថយ​សិល្បៈ​ឡើយ មាន​តែ​ព្យាយាម​ដោយពេល​នេះ​បាន​រៀបចំ​ចម្រៀង​១​បទ​ត្រៀម​បង្ហោះ​នៅ​លើ​យូ​ធូប ជា​បទ​និយាយ​ពី​ជីវិត​តស៊ូ​ក្នុង​សង្គម​មិន​ផ្តោត​លើ​ស្នេហា​ទេ​។

នាង​នឹង​ឡើង​តាម​វេទិកា​តន្ត្រី​វិញ កាលណា​មាន​បទ​ថ្មី​ខ្លះ​ៗ ដោយសារ​តែ​មិន​ចង់​ច្រៀង​បទ​ដដែល​ៗ នេះ​ហើយ​ទើប​នាង​ទាត់​ចោល​សំណើរ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​។ ម្ល៉ោះហើយ​ក្នុង​ខែមិថុនា ខាង​មុខ​នេះ នាង​ពិតជា​ចេញ​បង្ហាញ​វត្តមាន​ឡើង​វិញ​លើ​សិល្បៈ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ