ការ​នាំ​ចេញ​កាហ្វេ​វៀតណាម​ធ្លាក់​ចុះ​ហៅ​លែង​ឮ


ប្រទេស​វៀតណាម ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​អង្គា​រ៍ ថា​ការ​នាំ​ចេញ​កាហ្វេ​របស់​ប្រទេស​បាន​ធ្លាក់​ចុះ​ទាំង​ចំនួន និង​តម្លៃ​ក្នុងឆ្នាំនេះ ។

ប្រទេស​វៀតណាម​បាន​នាំ​ចេញ​កាហ្វេ​ប្រមាណ ៦២៩,០០០​តោន​ក្នុង​តម្លៃ ១.១​ប៊ី​លាន​ដុល្លារ​កាលពី​បួន​ខែ​ដំបូង​នា​ឆ្នាំ ២០១៩ ឬ​កើនឡើង​ពី​ឆ្នាំ​មុន​ប្រមាណ ១៣.៤% ក្នុង​ផ្នែក​ចំនួន និង ២២.៥% ក្នុង​ផ្នែក​តម្លៃ ។ ក្រសួង​ខាងលើ​បាន​បន្ត​ថា និន្នាការ​នេះ​អាច​នឹង​បន្ត​កើត​មាន​ឡើង​ក្នុង​ខែ​នេះ​ផង​ដែរ ។

ប៉ុន្តែ​លោក Ngyuen Quoc Toan ដែល​ជា​ប្រធាន​អាជ្ញាធរ​កែ​ច្នៃ​កសិផល​និង​អភិវឌ្ឍន៍​ទីផ្សារ​ក្រោម​ក្រសួង​ខាងលើ​បាន​និយាយ​ថា តម្លៃ​កាហ្វេ​លើ​ទីផ្សារ​ពិភពលោក​បាន​បន្ត​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ​ពី​១,៦៧៩​ដុល្លារ​ក្នុង​មួយ​តោន​កាលពី​ខែមេសា​មក​ស្មើ​តែ ១,២៩៥​ដុល្លារ​ក្នុង​មួយ​តោន​ប៉ុណ្ណោះ​។ ចំនួន​កាហ្វេ​លើ​ទីផ្សារ និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ ព្រមទាំង​ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​ជំរុញ​ដល់​ការ​ធ្លាក់​ចុះ​នេះ​។

យោង​ទៅ​តាម​សមាគម​ន៍​កាហ្វេ និង​កា​កាវ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុននាំចេញ​បាន​ជួប​ប្រទះ​នឹង​ភាព​ប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លា​ពី​ប្រទេស​នាំ​ចេញ​ដទៃ​។

លោក Nguyen Viet Vinh ដែល​ជា​អគ្គលេខាធិការ​សមាគម​ន៍​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​នាំ​ចេញ​ទី​កាន់​ទីផ្សារ​ចាស់​ៗ​ដូច​ជា​សហរដ្ឋអាមេរិក និង​អា​ល្លឺ​ម៉​ង់​បាន​ធ្លាក់​ចុះ​ប្រមាណ ១៩.៨%​និង​១២% កាលពី​បួន​ខែ​ដំបូង​កន្លង​មក​។

លោក​បាន​បន្ត​ថា ការ​នាំ​ចេញ​របស់​វៀតណាម​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ប្រេ​ស៊ូ​ល និង​កូ​ឡុំ​ប៊ី ហើយ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ដទៃ​ដូច​ជា​ជប៉ុន កូរ៉េ​ខាងត្បូង បារាំង និង​ឥណ្ឌា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​។

លោក Nguyen Xuan Cuong ដែល​ជា​រដ្ឋមន្ត្រី​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​និយាយ​ថា ភាព​ទន់ខ្សោយ​របស់​វិស័យ​កាហ្វេ​ក្នុង​គ្រប់​ផ្នែក​នៃ​ផលិតកម្ម​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​គឺ​ស្ថិត​ក្នុង​ចំណោម​មូលហេតុ​ដែល​ប្រទេស​វៀតណាម​មិន​អាច​ជះ​ឥទ្ធិពល​លើ​តម្លៃ​កាហ្វេ​លើ​ទីផ្សារ​ពិភពលោក​បាន​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក Cuong បាន​និយាយ​ថា វិស័យ​កាហ្វេ​ត្រូវ​តែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ផលិត​ដោយ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធានា​ដល់​គុណភាព​។ ក្រៅពី​ដាំ​ដុះ​កាហ្វេ​ដែល​មានគុណ​ភាព​ខ្ពស់​ជាង​មុន​ហើយ សហគមន៍​ដែល​ដាំ​ដុះ​ត្រូវ​តែ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​គ្រប់​ដំណាក់​កាលពី​ដាំ​ដុះ និង​ប្រមូល​ផល ទៅ​ការ​ហាល​ស​ម្ងួ​ត ការ​ទុកដាក់ និង​វេច​ខ្ចប់​ទៀត​ផង​។

លោក Cuong បាន​បន្ត​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ៗ​ដូច​ជា​កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម និង​កិច្ចព្រមព្រៀង CPTPP នឹង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់​ក្រុមហ៊ុន​វៀតណាម​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ​ព្រោះតែ​ការ​បន្ទាប​ពន្ធ​ជា​ពិសេស​លើ​កាហ្វេ​វេច​ខ្ចប់​រួច ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ