ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសចិនម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួន
ឯង ខណៈតាមរកប្រពន្ធដល់ផ្ទះនៅស្រុកកំណើតហើយ តែមិនឃើញនាង ហេតុការណ៍បង្កភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២១ ឧសភា នេះ នៅក្នុងផ្ទះរបស់ប្រពន្ធភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ។
អធិការនគរបាលស្រុកសំបូរបានឱ្យដឹងថា បុរសខាងលើឈ្មោះ ឆៃ ស៊ីហ្គាន់ អាយុ៤២ឆ្នាំ ជាជនជាតិ
ចិន មានប្រពន្ធជាជនជាតិខ្មែរនិងមានកូនស្រីម្នាក់ ។ បុរសរូបនេះ ទើបមកដល់ខ្មែរកាលពីម្សិលម្ង៉ៃប៉ុណ្ណោះ ។ រីឯស្ត្រីជាប្រពន្ធ មិនបានស្គាល់ឈ្មោះទេ តែនាងបានចេញទៅធ្វើការនៅប៉ោយប៉ែតបាត់ហើយ។
ប្រភពបន្តថា ការប៉ងចង់ស្លាប់របស់បុរសចិន មិនបានសម្រេចនោះទេ ដោយសារត្រូវក្រុមគ្រួសារខាងប្រពន្ធមកជួយឃាត់ទាន់ ។ កន្លងមក ប្រពន្ធខ្មែរនេះ បានចេញទៅរស់នៅប្រទេសចិន ដោយបានកូនស្រីម្នាក់ ។ លុះរយៈក្រោយ ប្រពន្ធបាននាំកូនស្រីមកស្រុកខ្មែរវិញ តែនាងមិនព្រមត្រឡប់ទៅប្រទសចិនវិញ ។
បន្ទាប់ពីអត់ឃើញប្រពន្ធត្រឡប់ទៅវិញ គាត់ក៏ធ្វើដំណើរមកស្រុកខ្មែរតាមមករកនាងដល់ស្រុកកំណើតនេះ តែបែរជាមិនឃើញនាង ទើបធ្វើឱ្យគាត់តូចចិត្ត និងឡាំប៉ាបានទាញខ្សែគោ បម្រុងមកចង.កសម្លាប់ខ្លួនឯងតែម្តង ។
ភ្លាមៗនោះ បានដឹងដល់កម្លាំងនគរបាល ក៏ចុះមកសម្របសម្រួល និងប្រាប់បុរសចិននោះថា នឹងជួួយជំរុញប្រពន្ធឱ្យមកជួបគាត់វិញ ។ (សម្រួលដោយ ៖ ស្រីណា)
ចែករំលែកព័តមាននេះ