ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​បារ​មួយ​ស្លា.ប់​យ៉ាង​តិច​១១​នាក់

4 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ មនុស្ស​យ៉ាងតិច​១១​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង កាលពី​យប់​ថ្ងៃ​ទី​១៩​ឧសភា ពេល​ពួក​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​ក្នុង​បារ​មួយ​នៅ​ទីក្រុង​BELEM​ភាគ​ខាងជើង​ប្រេ​ស៊ីល​។ ពួក​ជន​វាយប្រហារ​មាន​គ្នា​៧​នាក់​អាច​រត់គេច​ខ្លួន​។ លោក​UALAME MACHADO អ្នក​ទទួលខុសត្រូវ​ម្នាក់ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​រដ្ឋ​ប៉ា​រ៉ា​ប្រេ​ស៊ីល​ដែល​មាន​ក្រុង​BELEM​ជា​រដ្ឋធានី​គូសបញ្ជាក់​ថា…

ប្រទេស​ប្រេ​ស៊ី​ល ៖ មនុស្ស​យ៉ាងតិច​១១​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង កាលពី​យប់​ថ្ងៃ​ទី​១៩​ឧសភា ពេល​ពួក​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​ក្នុង​បារ​មួយ​នៅ​ទីក្រុង​BELEM​ភាគ​ខាងជើង​ប្រេ​ស៊ីល​។ ពួក​ជន​វាយប្រហារ​មាន​គ្នា​៧​នាក់​អាច​រត់គេច​ខ្លួន​។

លោក​UALAME MACHADO អ្នក​ទទួលខុសត្រូវ​ម្នាក់ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​រដ្ឋ​ប៉ា​រ៉ា​ប្រេ​ស៊ីល​ដែល​មាន​ក្រុង​BELEM​ជា​រដ្ឋធានី​គូសបញ្ជាក់​ថា ការ​បាញ់ប្រហារ​នោះ​កើត​មាន​ក្នុង​បុណ្យ​មួយ ហើយ​មនុស្ស​ជា​ច្រើន​នាក់​អាច​រត់គេច​ខ្លួន ដោយ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​អគារ​។ មនុស្ស​១១​នាក់​ត្រូវ​ស្លាប់​ហើយ​មាន​អ្នក​របួស​ម្នាក់​។​

ជន​រង​គ្រោះ​ស្ទើរ​ទាំងអស់​ត្រូវ​គ្រាប់​ត្រង់​ក្បាល​។ អាជ្ញាធរ​បាន​ពិនិត្យ​រាល់​សេណា​រី​យ៉ូ​គ្នុ​ង​នោះ​រួម​មាន អំពើ​របស់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​ផង​ដែរ​។ នារី​៦​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្ចាស់​បារ និង​បុរស​៥​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​។ ជន​បាញ់ប្រហារ​មាន​គ្នា​៧​នាក់ បាន​លើក​មក​តាម​ម៉ូតូ​មួយ​គ្រឿង​និង​រថយន្ត​៣​គ្រឿង ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ​បាន​រត់គេច​ខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ