ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ចាប់ផ្តើម​ជួយ​បង្រៀន​ភាសា​ចិន​ដល់​មគ្គុទ្ទេសក៍​ទេសច​ណ៍ និង​ប្រតិបត្តិ​ករ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​នៅ​ឆ្នាំ ២០១៩ កម្ពុជា​ក៏​ត្រូវការ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន​ប្រកបដោយ​ការ​ច្នៃប្រឌិត និង​នវានុវត្តន៍​។ ជាង​នេះ​ទៅ​ទៀត​កម្ពុជា​មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​ទាញ​ស្រូប​ទេសចរ​ជនជាតិ​ចិន​ឲ្យ​បាន​ប្រមាណ ៣ លាន​នាក់ ហើយនឹង​កើនឡើង​ដល់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​នៅ​ឆ្នាំ ២០១៩ កម្ពុជា​ក៏​ត្រូវការ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន​ប្រកបដោយ​ការ​ច្នៃប្រឌិត និង​នវានុវត្តន៍​។ ជាង​នេះ​ទៅ​ទៀត​កម្ពុជា​មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​ទាញ​ស្រូប​ទេសចរ​ជនជាតិ​ចិន​ឲ្យ​បាន​ប្រមាណ ៣ លាន​នាក់ ហើយនឹង​កើនឡើង​ដល់ ៥ លាន​នាក់​នៅ ឆ្នាំ ២០២៥ និង ៨ លាន​នាក់​នៅ​ឆ្នាំ ២០៣០​។

ហេតុ​ដូច្នេះ ចិន​បាន​សន្យា​ថា​នឹង​ពង្រឹង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់ក​ម្បុ​ជា តាម​រយៈ​ការ​បង្រៀន​ភាសា​ចិន​ដល់​មគ្គុទ្ទេសក៍​ទេសច​ណ៍ និង​ប្រតិបត្តិ​ករ​នានា ដោយ​បាន​ឯកភាព​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​១ ឆ្នាំ​នេះ នៅ​ចុងខែ​ឧសភា ខាង​មុខ​។
ដើម្បី​សម្រេច​បាន​មហិច្ឆតា​មួយ​នេះ​ថ្នាក់ ដឹកនាំ​ក្រសួង​ទេសចរ​ហាក់​ជម្រុញ​ខ្លាំង​ទៅ​លើ​ការ​ពង្រឹងសមត្ថភាព​ធនធាន​របស់​កម្ពុជា ដោយ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ភាសា​ចិន​តែ​ម្តង ។ ជាក់ស្តែង​នៅ​អំឡុង​ពេល​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​នានា​នៃ​សន្និសីទ​ស្ដី​ពី​ការ​សន្ទនាអំពី​អរិយធម៌​អាស៊ី នៅ​ប្រទេស​ចិន លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Chen Dehai អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​២០១៩​។ នៅ​ក្នុង​ជំនួប​នោះ អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន បាន​អបអរសាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ជា​ពិសេស​ការ​កើនឡើង​នៃ​ការ​វិនិយោគ និង​ចំនួន​ទេសចរ​អន្តរជាតិ​ដ៏​ច្រើន​នា​ឆ្នាំ​កន្លង​មក ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រ​ត្តិ​រវាង​ចិន និង​កម្ពុជា ដែល​បាន​ពង្រឹង​និង​ពង្រីក​ថែម​មួយ​កម្រិត​ទៀត​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក ថោ​ង ខុន បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន ជា​ពិសេស​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ដែល​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរ​ចិន​កន្លង​មក​។ ជាង​នេះ​ទៅ​ទៀត​លោក​ថោ​ង ខុន ក៏​បាន​ស្នើ​ដល់​អគ្គលេខាធិការ ជួយ​គាំទ្រ​កម្ពុជា​បន្ថែម​ទៀត​ក្រោម​ខ្លឹមសារ​នៃ​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន ដែល​ជា​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ថែម​មួយ​កម្រិត​ទៀត រវាង​ចិន និង​កម្ពុជា ក៏​ដូច​ជា​ចាប់​យក​កាលានុវត្តភាព​នានា នៃ​ការ​អភិវឌ្ឍ​របស់​ចិន ដូច​ជា​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ា​ត់ និង​វិ​ថី និង​ស្មារតី​រួម​នៃ​ការ​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌​អាស៊ី ដែល​សន្និសីទ​ស្ដី​ពី​ការ​សន្ទនា​អរិយធម៌​អាស៊ី​បាន​ផ្ដួចផ្ដើម​ឡើង​។

ដោយឡែក ឆ្លើយ​តប​នឹង​សំណើ​កម្ពុជា ចំពោះ​មុខ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន នឹង​ជួយ​កម្ពុជា​លើ​៖ ១)- បន្ត​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ក្នុង​បណ្ដាញសារព័ត៌មាន តាម​ក្រុមហ៊ុន​ឯកជន ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​នានា​របស់​ម​ជ្ឍ​មណ្ឌល​អាស៊ាន ចិន ។ ២)- ផលិត​ឯកសារ​ផ្សព្វផ្សាយ​ទេសចរណ៍ រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ស្វែង​យល់​របស់​អ្នក​សារព័ត៌មាន ប្រតិបត្តិ​ករ​ចិន នៅ​កម្ពុជា ដើម្បី​ចងក្រង​ការ​ផ្សព្វផ្សាយ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មក​កម្ពុជា​។ ៣)- ពង្រឹង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​រួម​មាន ការ​បង្រៀន​ភាសា​ចិន​ដល់​មគ្គុទ្ទេសក៍​ទេសច​ណ៍ និង​ប្រតិបត្តិ​ករ​នានា ដោយ​បាន​ឯកភាព​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​១ ឆ្នាំ​នេះ នៅ​ចុងខែ​ឧសភា ខាង​មុខ​។ ៤)- ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ដល់​យុវជន និង​ជំរុញ​ឲ្យ​មានការ​ចុះ​កម្មសិក្សា​នៅ​ប្រទេស​ចិន​។ ៥)- គាំទ្រ​ការ​អនុវត្ត​បន្ថែម​ទៀត លើ​សៀវភៅ​ស ស្ដី​ពី China Ready និង​ធ្វើ​ឲ្យ​ឯកសារ​ជា​យុទ្ធសាស្ត្រ​នេះ​អាច​ឆ្លើយ​តប​នឹង​បរិបទ​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​។ ៦)- ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគ​ចិន​ឲ្យ​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ថែម​ទៀត​។

ទន្ទឹម​នឹង​នេះ ដើម្បី​ចូលរួម​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាព​កក់ក្ដៅ​» និង​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ចិន ដែល​កំពុង​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ផ្នែក​សណ្ឋាគារ ប្រចាំឆ្នាំ​២០១៩ ដែល​បាន​នឹង​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ខែមេសា​-​ខែឧសភា ដែល​វគ្គ​ជម្រុះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជាមួយនឹង​កំណើន​វិនិយោគិន​ចិន​មក​កម្ពុជា ក៏​ដូច​ជា​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​មានការ​កើន​ឡើងជា​បន្តបន្ទាប់​និង​ឈរ​លំដាប់​កំពូល​សម្រាប់​ទេសចរ​បរទេស​មក​ទស្សនា​កំសាន្ត​នៅ​កម្ពុជា​នោះ គឺ​សង្កេត​ឃើញ​ថា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​-​ក្រុង​មួយ​ចំនួន ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ ក្រុង​ប៉ោយ​ប៉ែ​តនៃ​ទឹកដី​ខេត្តបន្ទាយមានជ័យ និង​ទីក្រុង​ប៉ា​វិត ខេត្តស្វាយរៀង​ជាដើម មានការ​រីក​ដុះដាល​នៅ​ហាង​ចិន​ដូច​ផ្សិត ។ ជាក់ស្តែង​សម្រាប់​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០១៩ នេះ​គឺ ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់​លេខ​រៀង​ទី​១​នៅ​ស្រុក​ខ្មែរ នាំមុខ​ជនជាតិ​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទេសចរ​ជនជាតិ​ចិន​មក​លេង​ប្រទេស​កម្ពុជា មាន​ចំនួន​ជិត​៧​សែន​នាក់​គិត​ពី​ខែមករា ដល់​ខែមេសា ពោល​គឺ​មានការ​កើនឡើង​ប្រមាណ​ជាង​៣៥% ។

យ៉ាងណាមិញ​មាន​សំណួរ​មួយ​កំពុង​ត្រូវ​បាន​គេ​ចោទសួរ​យ៉ាង​គគ្រុក ថា​តើ​ភាសា​ចិន​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ភាសា​អង់គ្លេស​ជាស​កល​ដែរ​ឬទេ ខណៈ​នៅ​កម្ពុជា​ជាក់ស្តែង​ចំនួន​អ្នក​វិនិយោគិន​ចិន​ទាំង​មុខរបរ​តូច​ធំ ក៏​ដូច​ជា​ទេសចរ​ចិន​ក៏​មាន​ចំនួន​ស្ទុះ​ឡើង​យ៉ាង​គំហុក​បែប​នេះ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ