រាជធានីភ្នំពេញ៖ កាលពីប៉ុន្មានខែមុននៅពេលដែលឱក សុគន្ឋកញ្ញា គ្មានលេចឭដំណឹងរៀបការនោះ រវាងលោកឆន សុវណ្ណារាជ និងឱក សុគន្ឋកញ្ញា ហាក់ស្និទ្ធស្នាលគ្នាខ្លាំង ពិសេសពេលសម្តែង ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍។ អំឡុងពេលនោះអ្នកណាក៏គេឆ្ងល់ថាជាស្នេហា ឬជាលក្ខណៈមិត្តជិតដិត ។
ពេលនេះឱក សុគន្ធកញ្ញា រៀបការទៅហើយ តើឆន សុវណ្ណរាជ មានអារម្មណ៍បែបណា ?
កន្លងមកឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា ចូលអារម្មណ៍សម្តែងជាមួយគ្នាល្អ គឺល្អទាំងទឹកមុខ និងកាយវិការសម្តែង ។ ដូច្នេះហើយចេះតែលេចឮថាឆន សុវណ្ណារាជ ស្រលាញ់ឱក សុគន្ឋកញ្ញា ។ អ្នកគាំទ្រខ្លះសង្ស័យថាពួកគេជាគូស្នេហ៍ក្រៅឆាក ។
អ្វីៗគឺខុសស្រឡះ ដ្បិតឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា គ្រាន់តែជាដៃគូចម្រៀងលើឆាក ហើយដួងចិត្តវិញបានប្រគល់ឲ្យមនុស្សក្នុងបេះដូងផ្សេងគ្នា ។ ជាក់ស្តែងឱក សុគន្ឋកញ្ញាបានរៀបមង្គលការជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស យ៉ាងអធិកអធម ។ ដូច្នេះហើយការសង្ស័យព្រោះតែឃើញរូបភាពស្និទ្ធស្នាលលើឆាកសម្តែងកន្លងទៅត្រូវបានបញ្ចប់ គឺអ្នកគាំទ្រអស់ចិត្តនៅពេលដឹងការណ៍ពិត ។
ឆន សុវណ្ណរាជ បានចូលរួមទាំងបង្ហាញស្នាមញញឹមអបអរដៃគសិល្បៈតាំងពីថ្ងៃសំពះផ្ទឹម ។ សុវណ្ណរាជ អបអរសាទរ ដ្បិតទម្រាំឆ្លងដល់រូបភាពសុភមង្គលនេះ សុគន្ឋកញ្ញាហែលឆ្លងការងារលំបាកលំបិនច្រើន។
មង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោកអុឹង សុខលី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប ប្រកបដោយភាពសប្បាយរីករាយ អធិកអធម។ មិនត្រឹមតែអ្នកដែលបានចូលរួមនៅទីនោះទេ សូម្បីតែមហាជនទូទៅក៏មានការចាប់អារម្មណ៍ដែរ ៕
ចែករំលែកព័តមាននេះ