ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចង់​ឃើញ​តារា​សម្ដែង​ទាំងនេះ​ដើរតួ​ជា​គូ​នឹង​គ្នា

4 ឆ្នាំ មុន

បើ​ទោះជា​តារា​សម្ដែង​មួយ​ចំនួន​បាន​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី តែ​អ្នកមួយ​ចំនួន​ដែល​ជាតា​រា​កំពូល​ៗ​មិន​ធ្លាប់​បាន​សម្ដែង​ជា​ដៃគូ​តួឯក​ជាមួយ​គ្នា​នោះ​ទេ ដែល​ក្នុង​នោះ​មាន​តារា​ៗ​បី​គូ​ដែល​អ្នកគាំទ្រ​ចង់ឱ្យ​សម្ដែង​ជា​តួឯក​ជាមួយ​គ្នា​មាន​ដូច​ជា ៖ 1/. ណៈ​ដេ​ត គុ​ហ្គិ​មិ​យ៉ៈ និង ប៊ែ​ល​ឡា រ៉ា​នី…

បើ​ទោះជា​តារា​សម្ដែង​មួយ​ចំនួន​បាន​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី តែ​អ្នកមួយ​ចំនួន​ដែល​ជាតា​រា​កំពូល​ៗ​មិន​ធ្លាប់​បាន​សម្ដែង​ជា​ដៃគូ​តួឯក​ជាមួយ​គ្នា​នោះ​ទេ ដែល​ក្នុង​នោះ​មាន​តារា​ៗ​បី​គូ​ដែល​អ្នកគាំទ្រ​ចង់ឱ្យ​សម្ដែង​ជា​តួឯក​ជាមួយ​គ្នា​មាន​ដូច​ជា ៖

1/. ណៈ​ដេ​ត គុ​ហ្គិ​មិ​យ៉ៈ និង ប៊ែ​ល​ឡា រ៉ា​នី ឬ​ក៏ មិន​ត៍ ឆា​លី​ដា

ណៈ​ដេ​ត គុ​គិ​មិ​យ៉ៈ និង ប៊ែ​ល​ឡា រ៉ា​នី គឺជា​តារា​សម្ដែង​លំដាប់​កំពូល​ៗ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ធ្លាប់​បាន​សម្ដែង​ជា​តួឯក​នឹង​គ្នា​ក្នុង​ខ្សែភាពយន្ត​ភាគ​នោះ​ទេ ។ អ្នកគាំទ្រ​ក៏​ចង់​ឃើញ ណៈ​ដេ​ត គុ​គិ​មិ​យ៉ៈ សម្ដែង​ជាមួយនឹង មិន​ត៍ ឆា​លី​ដា ក្នុង​ខ្សែភាពយន្ត​ភាគ​ផង​ដែរ ។

2/. យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា និង ប៉ូ​ប ថា​ណា​វ័ត ឬ​ក៏ ណា​ញ ណៈ​ផ័ត

ប៉ូ​ប ថា​ណា​វ័ត និង យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ធ្លាប់​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​ពីរ​ដង​មក​ហើយ គឺ​រឿង «​តៈវ៉ា​ន់​ដឿ​ត (​ព្រះអាទិត្យ​ក្ដៅ​)» និង​រឿង «​ហ្គេ​ម​រ៉ា​យ​ហ្គេ​ម​រ៉ា​ក់ (​ល្បែង​ស្នេហ៍​ល្បិច​កំនាច​)» តែ​ទោះជា​យ៉ាងណា ពួក​គេ​មិន​ធ្លាប់​ដើរតួ​ជា​ដៃគូ​នឹង​គ្នា​នោះ​ទេ ។

ព័ត៌មាន​បានឱ្យ​ដឹង​ថា ទូរទស្សន៍​ថៃ Broabast Thai Television បានឱ្យ​ពួក​គេ​សម្ដែង​នៅ​ក្នុង​សាច់​រឿង​ដែល​ផលិត​ឡើង​វិញ គឺ​រឿង «​ភូ​យ៉ៃ​លី​ក័​ប​ណា​ង​ម៉ា​» ប៉ុន្តែ​វា​មិន​ទាន់់​បាន​បញ្ជាក់​ថា ឱ្យ​សម្ដែង​នៅឡើយ​ទេ ។ ឯ​អ្នកគាំទ្រ​មួយ​ចំនួន​ទៀត​វិញ​ក៏​បាន​និយាយ​ថា​ពួក​គេ​ក៏​ចង់​ឃើញ យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា សម្ដែង​រឿង​ជា​គូ​នឹង ណា​ញ ណៈ​ផ័ត ផង​ដែរ ។

3/. ជេ​ម​ស៍ ជិ​រ៉ា​យុ និង មិ​វ និ​ថ​ថា

មិ​វ និ​ថ​ថា ធ្លាប់​ធ្វើការ​ជាមួយ ជេ​ម​ស៍ ជិ​រ៉ា​យុ ក្នុង​ខ្សែភាពយន្ត​ភាគ «​បួង​ហុង​» ប៉ុន្តែ​នាង​បាន​សម្ដែង​ជា​តួ​អញ្ជើញ​ប៉ុណ្ណោះ ។ អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ពួក​គេ​សម្ដែង​ជា​តួឯក​នឹង​គ្នា​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មីដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ