ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​ស្រី​ពី​គូ​មាន​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​​ស្នេហា

4 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​បាន​កត់សម្គាល់​ឃើញ​ថា មាន​គូ​ស្នេហា​ពី​គូ​នៅ​ក្នុង​សិល្បៈ​ដែល​កំពុង​តែ​មាន​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​។ នោះ​គឺ​គូស្នេហ៍​លោក ជា សុ​វ​ណ្ណា​រិ​ទ្ធ នឹង​គូស្នេហ៍​អ្នក​នាង គង់​ចាន់​ស្រី​មុំ​។ មក​ទល់​ពេល​នេះ​លោក​ជា សុ​វ​ណ្ណា​រិ​ទ្ធ ជាមួយនឹង​ភរិយា​អ្នក​នាង…

មហាជន​បាន​កត់សម្គាល់​ឃើញ​ថា មាន​គូ​ស្នេហា​ពី​គូ​នៅ​ក្នុង​សិល្បៈ​ដែល​កំពុង​តែ​មាន​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​។ នោះ​គឺ​គូស្នេហ៍​លោក ជា សុ​វ​ណ្ណា​រិ​ទ្ធ នឹង​គូស្នេហ៍​អ្នក​នាង គង់​ចាន់​ស្រី​មុំ​។

មក​ទល់​ពេល​នេះ​លោក​ជា សុ​វ​ណ្ណា​រិ​ទ្ធ ជាមួយនឹង​ភរិយា​អ្នក​នាង បេឡា Bella បាន​រៀប​ការ​មក​អស់​រយៈពេល​ជា​យូរ​ឆ្នាំ នឹង​មានកូន​ប្រុស​២​ទៅ​ហើយ តែ​អ្នក​ទាំង​ពី​កាន់​ផ្អែ​ល្ហែម​ជាមួយ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ចំណែក​អ្នក​នាង គង់​ចាន់​ស្រី​មុំ នឹង​ស្វាមី លោក​គឹ​ម សីហា វិញ ចាប់តាំងពី​បាន​បង្កើត​កូនស្រី​ដ៏​ស្រស់​ស្អាត​រួច​មក រូប​នាង​កាន់តែ​បង្ហាញ​ភាព​ស៊ី​វិ​ល័យ​នឹង​ភាព​ផ្អែមល្ហែម​ជាមួយនឹង​ស្វាមី​មិន​ដែល​ខាន​។

នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា គូស្នេហ៍​ទាំង​ពីរ​នេះ​បាន​ថតរូប​ជាមួយ​គ្នា​រួម​ទាំង​កូន​ៗ​របស់​ពួក​គេ បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន មានការ​កោតសរសើរ​ដល់​គូស្នេហ៍​ទាំង​ពីរ​នេះ​ថា ជា​គូស្នេហ៍​ដែល​មាន​សុភមង្គល​បំផុត ដែល​អ្នក​ណា​ក៏​ចង់​មានជីវិត​បែប​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ