ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នាំ​ឡាន និង​គ្រឿង​ម៉ាស៊ីន​សំណង់​ច្រើន​ជាងគេ​ចូល​កម្ពុជា​ខណៈ​ទិញ​ខោអាវ និង​ស្បែកជើង​ពី​កម្ពុជា

4 ឆ្នាំ មុន

ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន​បាន​កើនឡើង​គួរ​អោយ​កត់សម្គាល់ បើ​ទោះបីជា​មាន​ចំនួន​តិច​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប ។ យោង​តាម​របាយការណ៍​របស់​អង្គការ Jetro របស់​ជប៉ុន​បានអោយ​ដឹង​ថា កាលពី​ឆ្នាំ​២០១៨…

ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន​បាន​កើនឡើង​គួរ​អោយ​កត់សម្គាល់ បើ​ទោះបីជា​មាន​ចំនួន​តិច​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប ។ យោង​តាម​របាយការណ៍​របស់​អង្គការ Jetro របស់​ជប៉ុន​បានអោយ​ដឹង​ថា កាលពី​ឆ្នាំ​២០១៨ ជប៉ុន​បាន​នាំ​ចេញ​មក​កាន់​ប្រទេស​កម្ពុជា​តម្លៃ​ជា​ទឹកប្រាក់​ជាង​៤២០​លាន​ដុល្លារ ខណៈ​ដែល​ជប៉ុន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​១,៦​ពាន់​លាន​ដុល្លារ ។

ចំណែក​ប្រភព​ចេញពី​ស្ថានទូត​ជប៉ុន​វិញ បានអោយ​ដឹង​ថា ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​នោះ​ជប៉ុន​នាំ​ចូល​ផលិតផល​សម្លៀក​បំពាក់​ប្រហែលជា​៦៧​ភាគរយ និង​ស្បែកជើង​ប្រហែល​១១៨​ភាគរយ នៅ​ឆ្នាំ​២០១៧ ។ ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ជប៉ុន​នាំ​ចេញ​ច្រើន​ជាងគេ គឺ​គ្រឿង​ម៉ាស៊ីន​សម្រាប់​សំណង់ និង​រថយន្ត​មក​កាន់​ប្រទេស​កម្ពុជា ។

ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បន្ត​មាន​កំណើន​ល្អ ក្នុង​រង្វង់​៧​ភាគរយ គេ​រំពឹង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​រឹតតែ​កើនឡើង​ពិសេស​ក្នុង​ករណី​ដែល​កម្ពុជា​ចាត់វិធានការ​មួយ​ចំនួន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដូច​ជា ការ​កាត់​បន្ថយ​ដំណើរការ​នីតិ​វី​ធី​ពន្ធគយ​ជាដើម ។

ជាមួយ​គ្នា​នេះ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ចុងខែ​ឧសភា​នេះ​នឹង​ក្លាយជា​ឱកាស​មួយទៀត សម្រាប់​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយនឹង​អាច​លើកទឹកចិត្ត​វិនិយោគិន​របស់​ជប៉ុន​កាន់តែ​ច្រើន​មក​រកស៊ី​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ