ជ្រែ​វ៉ា​ជែង​គេឯង តែ​ខុស​បច្ចេកទេស​ដួល​ប្រកាច់ប្រកិន​សន្លប់​ស្តូក​ម្នាក់ឯង


រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ល្បឿន​លឿន​ជ្រែ​វ៉ា​ជែង​គេឯង តែ​ខុស​បច្ចេកទេស​បែ​ជា​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មិន​ចាំ​ម៉ាក បណ្តាល​ឲ្យ​ដួល​ប្រកាច់ប្រកិន​សន្លប់​តែ​ម្នាក់ឯង រថយន្ត​បន្ត​បើក​ទៅ​បាត់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ចំណុច​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ខណៈ​ដែល​ស្ថានភាព​របួសធ្ងន់​ធរ​ជិះ​ម៉ូតូ​មួយ​គ្រឿង ប្រភេទ​ធុន​ធំ​ម៉ាក WONJAN ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1R-9223 ជា​មធ្យោបាយ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ល្បឿន​លឿន​សង្ស័យ​ប្រញាប់​ទៅ​ប្រណាំង​យក​ពាន​ឯណា​ក៏​មិនដឹង បើក​បោះពួយ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ពី​ត្បូង​ទៅ​ជើង​ជ្រែ​វ៉ា​ជែង​គេឯង គ្មាន​សល់​យាន​ណាមួយ ក៏​ប៉ុន្តែ​ការ​បើកបរ​របស់​គាត់​ខុស​បច្ចេកទេស ភ្លាត់ស្នៀត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មិន​ចាំ​ម៉ាក​ទើប​បណ្តាល​ឲ្យ​ដួល​ប្រកាច់​ត្រឡប់ត្រឡិន​ម្នាក់ឯង​សន្លប់​ស្តូក​រថយន្ត​បន្តដំណើរ​ទៅ​បាត់​។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ រថយន្ត​គ្លីនិក​អត់​ហ៊ាន​ទទួល​មើល​ព្យាបាល​នៅ​គ្លីនិក​ឡើយ បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​រង់ចាំ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​នៅ​ពេល​ក្រោយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ