ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​ពងស្វាស​ធ្វើ​ឱ្យ​គ្មាន​កូន​ឬ?

4 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​បានដឹង​អ្វីខ្លះ​ពី​ជំងឺមហារីក​ពងស្វាស ? តើ​ការ​កើត​មាន​ជំងឺ​នេះ​អាច​នាំ​ឲ្យ​អ្នកជំងឺ​មិន​អាច​មានកូន​មែនដែរ​ឬទេ ? ជំងឺមហារីក​ពងស្វាស​អាច​តម្រូវ​ឲ្យ​មានការ​ព្យាបាល​ដោយ​ការ​វះកាត់​យក​ពងស្វាស​ចេញ​។ ក្នុង​ករណី​ភាគច្រើន ការ​វះ​យក​ពងស្វាស​ចេញ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវភេទ​ក្នុង​រយៈពេល​វែង ឬ​ធ្វើ​ឲ្យ​អ្នក​មិន​មានកូន​បាន​នោះ​ទេ ។ ប៉ុន្តែ…

តើ​អ្នក​ធ្លាប់​បានដឹង​អ្វីខ្លះ​ពី​ជំងឺមហារីក​ពងស្វាស ? តើ​ការ​កើត​មាន​ជំងឺ​នេះ​អាច​នាំ​ឲ្យ​អ្នកជំងឺ​មិន​អាច​មានកូន​មែនដែរ​ឬទេ ?

ជំងឺមហារីក​ពងស្វាស​អាច​តម្រូវ​ឲ្យ​មានការ​ព្យាបាល​ដោយ​ការ​វះកាត់​យក​ពងស្វាស​ចេញ​។ ក្នុង​ករណី​ភាគច្រើន ការ​វះ​យក​ពងស្វាស​ចេញ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវភេទ​ក្នុង​រយៈពេល​វែង ឬ​ធ្វើ​ឲ្យ​អ្នក​មិន​មានកូន​បាន​នោះ​ទេ ។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​បញ្ហា​ទាំងនេះ​មុន​ពេល​ព្យាបាល​ការ​វះកាត់ វា​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​ដែល​មាន​ស្រាប់​របស់​អ្នក​កាន់តែ​អាក្រក់ ។ ការ​ព្យាបាល​ផ្សេង​ទៀត​សម្រាប់​ជំងឺមហារីក​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អារ (​មិន​អាច​មានកូន​) បាន ។

អ្នក​ប្រហែលជា​ចង់​គិត​ពី​ការ​សន្សំ​មេជី​វិត​ឈ្មោល​នៅ​ក្នុង​ធនាគារ​មេជី​វិត ។ សូម​ពិភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​របស់​អ្នក ប្រសិនបើ​អ្នកមាន​សំណួរ ឬ​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​ផ្លូវភេទ ឬថា​តើ​អ្នក​អាច​មានកូន​បាន​ដែរ ឬទេ ។ បុរស​មួយ​ចំនួន​ជ្រើសរើស​វិធី​ដើម្បី​ទទួលយក​ពងស្វាស​សិប្បនិមិត្ត ។ គ្រូពេទ្យ​វះកាត់​ដាក់​ពងស្វាស​សិប្បនិមិត្ត​នៅ​ក្នុង​ស្ក្រូ​តូ​ម ដើម្បី​រក្សា​រូបរាង​ធម្មជាតិ​នៃ​ប្រដាប់​ភេទ ។

មិន​ដូច​ប្រភេទ​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ជំងឺមហារីក​ទេ ជំងឺមហារីក​ពងស្វាស​ភាគច្រើន​បាន​រីក​លូតលាស់​យឺត និង​ឆ្លើយ​តប​យ៉ាង​ល្អ​ទៅ​នឹង​ការ​ព្យាបាល ដូច​ជា​ការ​ព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី និង​ការ​ព្យាបាល​ដោយ​កាំរស្មី ។ ប៉ុន្តែ ការ​ព្យាបាល​ទាំងនេះ​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ