លោក សុខ ឥ​សាន ៖ ការ​ញុះញង់​កងទ័ព​ប៉ះ​បោល​ប្រឆាំង​រាជរដ្ឋាភិបាល​គ្មាន​ប្រយោជន៍​​ឡើយ


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា​ការ​ញុះញង់​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​របស់​មេ​បក្ស​ប្រឆាំង​គ្មាន​ប្រយោជន៍​ឡើយ​។ ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «​ការ​ញុះញង់​ឲ្យ​ប្រជា​ជន​កម្ពុជា កងទ័ព និង​កម្មករនិយោជិត​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ឧបាយកល​ទាល់ច្រក​មិន​ហ៊ាន​ធ្វើ​ខ្លួនឯង បែរជា​មក​បោក​ឲ្យ​អ្នក​ដទៃ​ងើបឡើង​ធ្វើការ​ផ្តួលរំលំ​យក​អំណាច​ឲ្យ​ខ្លួន​ទៅ​វិញ អត់​ផ្លូវ​ទេ​ជន​ក្បត់ជាតិ​អើយ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន ក៏​បាន​មហា​បាតុកម្ម​ភ្លើងទៀន​នៅ​កូរ៉េ បាន​តែ​ស្រែក​នៅ​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ អត់​មាន​ឥទ្ធិពល​អ្វី​ដល់​ក្នុង​ប្រទេស​កម្ពុជា​ទាល់តែ​សោះ ។

ទាក់ទង​នឹង​ការ​ប្រកាស​របស់​លោក សម រ​ង្ស៊ី ថា ចូល​ស្រុក​តាម​ច្រកព្រំដែន​វិញ ហើយ​មានការ​បញ្ជា​ឲ្យ​បាញ់​សម្លាប់​នោះ លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា ការ​បញ្ជា​ឲ្យ​បាញ់​ទណ្ឌិត​មេ​ឧទ្ទាម​ពេល​ចូល​ស្រុក​តាម​ច្រកព្រំដែន ជា​ការ​និយាយ​បំផ្លើស កងការពារ​ព្រំដែន​តែងតែមាន​ត្រៀម​កាំភ្លើង​ទាំង​ខាង​កម្ពុជា ទាំង​ខាង​ប្រទេស​ជិតខាង មិនបាច់​បញ្ជា​ទេ ឲ្យ​តែ​មានការ​ឆ្លងកាត់​ខុសច្បាប់​តែង​ទទួល​ការ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​និច្ច ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ