ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អែមល្ហែម​ឥត​ល្ហែ​តារា​ស្រី​ដ៏​ល្បី​ស្រលាញ់​ភេទ​ដូច​គ្នា​១​គូ​នេះ

4 ឆ្នាំ មុន

នាង Kristen Stewart តារា​សម្តែង​ដ៏​ស្រស់​ស្អាត និង​នាង Sara Dinkin គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​បង្ហាញ​ភាព​ល្អូកល្អិន​ជា​ថ្មី និង​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​ចំណាយពេល​នៅ​រួម​គ្នា​ជា​ញឹកញាប់ ។…

នាង Kristen Stewart តារា​សម្តែង​ដ៏​ស្រស់​ស្អាត និង​នាង Sara Dinkin គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​បង្ហាញ​ភាព​ល្អូកល្អិន​ជា​ថ្មី និង​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​ចំណាយពេល​នៅ​រួម​គ្នា​ជា​ញឹកញាប់ ។

Kristen Stewart បាន​បង្ហាញ​ជា​យូរ​មក​ហើយ​ថា ​ខ្លួន​ពេញចិត្ត​លើ​ការ​សាង​ស្នេហ៍​ចំពោះ​មនុស្ស​មាន​ភេទ​ដូច​គ្នា ។ កាលពី​ឆ្នាំ​២០១៦​នាង​ចាប់ផ្ដើម​សេពគប់​ជាមួយ​នាង ​Stella Maxwell ជាដំបូង​ក្ដី​ស្រឡាញ់​បាន​ដំណើរការ​យ៉ាង​រលូន និង​រស់នៅ​រួម​គ្នា​រយៈពេល​យូរ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​សម្ព័ន្ធភាព​ត្រូវ​បាន​បញ្ចប់ ទោះជា​បែប​ណា​ក្ដី​នាង Kristen Stewart ​ក៏​មិន​បោះបង់​ចោលការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ និង​សេពគប់​ជាមួយ​នាង​ឌី​ន​គី​ន ។ ក្ដី​ស្រឡាញ់​របស់​ពួក​នាង​កំពុង​ដំណើរការ​យ៉ាង​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ