ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ស្វាមី​គួរ​ជូន​ភរិយា​ក្រោយ​សម្រាល​កូន

4 ឆ្នាំ មុន

តើ​អ្នកដឹង​ទេ​ថា​ធ្វើ​ជា​មនុស្ស​ស្រី​គឺ​លំបាក​យ៉ាងណា ? ព្រោះតែ​អាច​ឱ្យ​បុរស​មាន​អ្នក​ស្នង​ត្រកូល គេ​ហ៊ាន​លះបង់​សម្រស់​គេ​ដើម្បី​បង្កើតកូន​ឱ្យ​អ្នក គេ​ខិតខំ​ពពោះ​រយៈពេល​៩​ខែ ហើយ​ត្រូវ​រង​ភាព​ឈឺចាប់​ជា​ខ្លាំង​នៅ​ពេល​ដែល​បង្កើតកូន ។ ដោយសារ​តែ​ភាព​មហិមា​នេះ​ហើយ តើ​បុរស​គួរ​មើលថែ​ប្រពន្ធ​ដូច​ម្តេច​ក្រោយ​ពេល​សម្រាលកូន​ហើយ​នោះ ?…

តើ​អ្នកដឹង​ទេ​ថា​ធ្វើ​ជា​មនុស្ស​ស្រី​គឺ​លំបាក​យ៉ាងណា ? ព្រោះតែ​អាច​ឱ្យ​បុរស​មាន​អ្នក​ស្នង​ត្រកូល គេ​ហ៊ាន​លះបង់​សម្រស់​គេ​ដើម្បី​បង្កើតកូន​ឱ្យ​អ្នក គេ​ខិតខំ​ពពោះ​រយៈពេល​៩​ខែ ហើយ​ត្រូវ​រង​ភាព​ឈឺចាប់​ជា​ខ្លាំង​នៅ​ពេល​ដែល​បង្កើតកូន ។ ដោយសារ​តែ​ភាព​មហិមា​នេះ​ហើយ តើ​បុរស​គួរ​មើលថែ​ប្រពន្ធ​ដូច​ម្តេច​ក្រោយ​ពេល​សម្រាលកូន​ហើយ​នោះ ?

1.​ ​អ្នក​ត្រូវ​តែ​រៀបចំ​បន្ទប់​គេង​ឱ្យ​បាន​ស្អាត និង​មាន​អនាម័យ​ដើម្បី​ឱ្យ​ប្រពន្ធ​ចេញពី​ពេទ្យ​អាច​គេង​នៅ​បន្ទប់​ដែល​មាន​ផា​សុខភាព​ល្អ ទើប​អាច​មាន​អារម្មណ៍​ស្រស់ស្រាយ ។

2.​មិន​ត្រូវ​ឱ្យ​មាន​ក្លិន​បារី​នៅ​ក្នុងផ្ទះ​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​កូន​។ ដូចនេះ អ្នក​គួរតែ​សម្អាត​ឲ្យ​បាន​ស្អាត ដោយ​មិន​គួរ​ឲ្យ​បន្សល់​ទុក​នូវ​ក្លិន​ទាំងឡាយ​នោះ​ទេ​។

3.​មិន​ត្រូវ​ឱ្យ​មនុស្ស​ជា​ច្រើន​ចូល​ក្នុង​បន្ទប់​អ្នក​ទេ ព្រោះ​ប្រពន្ធ​អ្នក​ត្រូវការ​សម្រាក​ច្រើន​នៅ​ពេល​កក់ខែ ជាង​នេះ​ទៅ​ទៀត​មិន​ត្រូវ​ឱ្យ​មាន​សំឡេង ផ្សេង​ៗ​មក​រំខាន​ទេ ទើប​គេ​អាច​សម្រាក​បាន​ស្រួល ហើយ​មាន​កម្លាំង​មើលថែ​កូន ។

4.​អ្នក​ត្រូវ​តែ​ជួយ​មើលថែ​ទាំ​កូន​នៅ​ពេល​យប់ ព្រោះ​មិន​ត្រូវ​ឱ្យ​ភរិយា​នឿយហត់​ពេក​ទេ វា​នឹង​បំផ្លាញ​សុខភាព​ប្រពន្ធ​អ្នក​យ៉ាង​ងាយ ។

5.​អ្នក​ត្រូវ​តែ​ឈ្វេងយល់​ពី​ចំណេះ​ដែល​ទាក់ទង​នឹង​ការ​មើលថែ​ទាំ​ប្រពន្ធ​ក្រោយ​ពេល​សម្រាលកូន​ឱ្យ​បាន​ច្រើន ទើប​អាច​មើលថែ​គេ​បាន​ល្អ ។

6.​បើ​អ្នក​ចង់​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​ត្រូវ​តែ​រង​ចាំ​ក្រោយ​ពេល​៤២​ថ្ងៃ និង​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ប្រយ័ត្ន​ធ្វើ​ឱ្យ​ខូចសុខភាព​ប្រពន្ធ​អ្នក ហើយ​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ