អ្នកនយោបាយប្រឆាំងរងការិះគន់ថា យក EBA ធ្វើជាស្បែកនយោបាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនយោបាយប្រឆាំងរងការរិះគន់ថា កំពុងតែយក EBA ធ្វើជាស្បែកនយោបាយ ដើម្បីផលប្រយោជន៍របស់ខ្លួន។ លោក គង់ គាំ…
រាជធានីភ្នំពេញ ៖ អ្នកនយោបាយប្រឆាំងរងការរិះគន់ថា កំពុងតែយក EBA ធ្វើជាស្បែកនយោបាយ ដើម្បីផលប្រយោជន៍របស់ខ្លួន។ លោក គង់ គាំ…
រាជធានីភ្នំពេញ ៖ អ្នកនយោបាយប្រឆាំងរងការរិះគន់ថា កំពុងតែយក EBA ធ្វើជាស្បែកនយោបាយ ដើម្បីផលប្រយោជន៍របស់ខ្លួន។
លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាបក្សប្រឆាំងបានលើកឡើងលើបណ្តាញសង្គមយ៉ាងដូច្នេះថាតំណាង EU ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ ក្នុងឱកាសទិវាអឺរ៉ុបកាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទោះការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជាមិនមានកម្រិតស្តង់ដា ក៏បណ្តាប្រទេសទទួលយក និងបន្តទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតសម្រាប់នីតិកាលទី៦នេះ។
លោកបញ្ជាក់ថា « អ្នកដែលយកស្បែក EBA/EU ជ្រកដណ្តប់សម្រាប់ផលប្រយោជន៍នយោបាយខ្លួនហួសពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាការលួងចិត្តខ្លួន និងលើកទឹកចិត្តក្រុមខ្លួនដែលមិនបានផល និងគ្មានប្រសិទ្ធភាពនោះទេ »។
ជាមួយគ្នានោះដែរ អតីតឧត្តមទីប្រឹក្សា CNRP យល់ថា ៖ ទ្រឹស្តី «សម រង្ស៊ី – កឹម សុខា» ជាមនុស្សតែមួយ មិនស៊ីជាមួយនឹងភាពជាក់ស្តែងតាមផ្លូវរូបកាយ និងចេតនារម្មណ៍របស់បុគ្គលទាំងពីរទេ៕
ចែករំលែកព័តមាននេះ