ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ត្រាស់​ថា បញ្ញា​ជា​មគ្គុទ្ទេសក៍​ដ៏​ឧត្តម

4 ឆ្នាំ មុន

ការងារសព្វបែបយ៉ាងបើ​ខ្វះ​បញ្ញា​ហើយ ​មិន​អាច​ទទួលលទ្ធផល​គាប់ប្រសើរ​បាន​ឡើយ ហេតុនេះ​ហើយ​ទើប​ព្រះពុទ្ធ​បាន​ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​យក​បញ្ញា​ជា​ធំ​សម្រាប់​គ្រប់គ្រង​អាយុជីវិត ជាជីវិត​ដ៏​ឧត្តម​ ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​ជំនឿ​ក្នុង​លទ្ធិ​អ្វីមួយ​មាន​ជំនឿ​ក្នុង​សាសនា​ជាដើម ក៏​លោក​ឱ្យ​យក​បញ្ញា​នេះ​មក​ពិចារណា​រក​ការ​ពិត ហេតុ​ណា​គួរ​ជឿ ហេតុ​ណា​ដែល​មិន​គួរ​ជឿ ចៀសវាង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល…

ការងារសព្វបែបយ៉ាងបើ​ខ្វះ​បញ្ញា​ហើយ ​មិន​អាច​ទទួលលទ្ធផល​គាប់ប្រសើរ​បាន​ឡើយ ហេតុនេះ​ហើយ​ទើប​ព្រះពុទ្ធ​បាន​ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​យក​បញ្ញា​ជា​ធំ​សម្រាប់​គ្រប់គ្រង​អាយុជីវិត ជាជីវិត​ដ៏​ឧត្តម​ ។

ដោយ​ហោចទៅ​សូ​ម្បី​តែ​ជំនឿ​ក្នុង​លទ្ធិ​អ្វីមួយ​មាន​ជំនឿ​ក្នុង​សាសនា​ជាដើម ក៏​លោក​ឱ្យ​យក​បញ្ញា​នេះ​មក​ពិចារណា​រក​ការ​ពិត ហេតុ​ណា​គួរ​ជឿ ហេតុ​ណា​ដែល​មិន​គួរ​ជឿ ចៀសវាង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល តែបើ​បុគ្គល​រស់នៅ​ប្រាសចាក​បញ្ញា​ហើយនឹង​នាំ​ជីវិត​ទៅ​រក​ភាព​អវិជ្ជមាន ។

ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ថា ជន​ណា​មិន​មាន​បញ្ញា មានខ្លួន​ប្រាសចាក​ពី​ការ​ចេះ​ដឹង រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​បញ្ញា​ផង ។

សេចក្តី​នេះ​លោក​ចង់​បញ្ជាក់​ថា អ្នក​ដែល​មានជីវិត​រស់នៅ​អស់​កាល​យូរ តែ​ពុំ​បាន​សិក្សា​ចំណេះវិជ្ជា​នានា ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌ មិន​សេពគប់​បណ្ឌិត សប្បុរស​ជាដើម បណ្តោយ​ឱ្យ​ជីវិត​រស់នៅ​ប្រាសចាក​បញ្ញា​ដូច្នោះ គឺជា​ជីវិត​កម្សោយ​បំផុត បើ​រស់នៅ​យូរ​ទៅ កាន់តែ​ធ្វើ​ឱ្យ​អស់​តម្លៃ​កិត្តិយស ។

តើ​មាន​នរណា​ខ្លះ​ដែល​ថា​មិន​ស្រលាញ់​ជីវិត0x017d7 មិន​ពិបាក​ឆ្លើយ​ទេ ការ​ដែល​ពិបាក​និយាយ​នោះ​គឺ​ពិបាក​តែ​អ្នក​ដែល​មិន​ព្រមយក​បញ្ញា​មក​កែ​ច្នៃ​ជីវិត​ឱ្យ​ថ្លៃថ្នូរ​នេះឯង ។