សម្តេច​តេ​ជោ ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​មូល​ដ្ឋាន​​អប់រំ​ពលរដ្ឋ​ទប់ស្កាត់​ឧបាយកល​ប្រកាស​​ចូល​ស្រុក​របស់ សម រ​ង្ស៊ី


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​តាម​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​ការ​ប្រកាស​ចូល​ស្រុក​របស់​ទណ្ឌិត សម រ​ង្ស៊ី ក្នុង​ការ​ចូល​ស្រុក​នៅ​ឆ្នាំ​២០១៩​នេះ​។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​ទណ្ឌិត សម រ​ង្ស៊ី ដែល​រស់នៅ​ក្រៅប្រទេស​បាន​ស្រែក​ជា​រឿយ​ៗ​ថា នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ ។

យោង​តាម​លិខិត​មួយ​សន្លឹក​របស់​សម្តេច​តេ​ជោ ជម្រាប​ទៅ​កាន់​មន្ត្រី​ថ្នាក់​ជាតិ​ចូល មូលដ្ឋាន​រាជធានី​-​ខេត្ត អំពី​ការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សភាពការណ៍ តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា កន្លង​មកនេះ ទណ្ឌិត​សម រ​ង្ស៊ី បាន​ប្រកាស​ជា​បន្តបន្ទាប់​អំពី​គម្រោង​ផែនការ​វិល​ត្រលប់​ចូល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុង​គោលបំណង​ដឹកនាំ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ថ្មី ដោយ​បាន​អំពាវនាវ​ដល់​កងក ម្លាំ​ង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។

លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​សកម្មភាព​របស់​ទណ្ឌិត សម រ​ង្ស៊ី ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​មក​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​នាំ​ប្រទេស​ជាតិ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ភាព​ចលាចល វឹកវរ ដែល​មិន​អាច​ប៉ាន់ស្មាន​បាន​។

លិខិត​ដដែល​បាន​បញ្ជាក់​ថា «​ការ​សម្រេច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ឬ​មិន​វិល​ត្រឡប់​មក​កម្ពុជា វិញ​របស់​ទណ្ឌិត សម រ​ង្ស៊ី ក៏​ដូច​ជា​ការ​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​បាន​សម្រេច ឬ​មិន​បាន​សម្រេច គឺ​មិន​ចំណុះ​ទៅ​លើ​ម​ហិ​ច្ឆិ​តា​របស់​ទណ្ឌិត​រូប​នេះ​ឡើយ កត្តា​សំខាន់​ជា​គន្លឹះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​នូវ​សភាពការណ៍​តាម​មូលដ្ឋាន​នានា​ទូ​ទាំង​ប្រទេស​»​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា ដើម្បី​បន្ត​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នានា​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត សូម​លោក លោកស្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត ដឹកនាំ ណែនាំ​ដល់​ក្រុមការងារ និង​មន្ត្រី អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ សហការ​រៀបចំ​វេទិការ​សាធារណៈ​គ្រប់​ឃុំ​-​ភូមិ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អំពី​ផលវិបាក​នៃ​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ «​សកម្មភាព​បដិវត្តន៍​ពណ៌​» ដែល​ជា​សកម្មភាព​ខុសច្បាប់ និង​ការ​វិល​ត្រឡប់​មក​កម្ពុជា របស់​ទណ្ឌិត​សម រ​ង្ស៊ី ដើម្បី​ដឹកនាំ​សកម្មភាព​ខុសច្បាប់​នេះ​។

ទន្ទឹម​នេះ ត្រូវ​ខិតខំ​រួម​គ្នា​ជំរុញ​ការងារ កំណែទម្រង់​ផ្ទៃក្នុង បង្កើន​កិច្ចសហការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​ទាន់​ពេលវេលា​នូវ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ។ ខិតខំ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ព្រមទាំង​ខិតខំ​អប់ រំ​មន្ត្រី​ក្នុង​ក្រុមការងារ និង​មន្ត្រី​អាជ្ញាធរ កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ឲ្យ​ខិតខំ​បម្រើប្រជាជន និង​ធ្វើអំពើ​ល្អជា​មួយ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​។

ទាក់ទិន​នឹង​លិខិត​នេះ​ដែរ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​បណ្តាញ​សង្គម​ដោយនៅ​តែ​ចាត់​ទុក​ថា រដ្ឋា​ភិបាល​បច្ចុប្បន្ន​គឺជា​រដ្ឋាភិបាល «​ខុសច្បាប់​» ហើយ​ថា «​ប្រជារាស្ត្រ​ខ្មែរ ត្រូវ​តែ​ផ្តួលរំលំ​» របប​នេះ​។ លោក សម រ​ង្ស៊ី បន្ថែម​ថា ក្នុង​ករណី​ដែល​រដ្ឋាភិបាល «​ចាប់ផ្តើម​គិតគូរ ធ្វើអំពើ​ល្អ​» សម្រាប់​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​គឺ​មាន​ន័យ​ថា «​របប​នេះ​ធ្លាប់តែ​ធ្វើអំពើ​អា​ក្រ ់​»​។

លោក សម រ​ង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​បាន​ស្នើ​ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​អប់រំ​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​បដិវត្ត​ពណ៌​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះ​ស្រា យ​បញ្ហា​ក្នុង​សង្គម ដើម្បី​កាត់​បន្ថយ​កំហឹង​របស់​ប្រជា​ពល​រដ្ឋ​ជា​ជាង​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ