ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​លាក់​មុខ​ផ្តាច់ជីវិត​តារាចម្រៀង និង​សម្តែង​ស្រី​ដ៏​ល្បី​រូប​នេះ​បាត់​ឈឹង

4 ឆ្នាំ មុន

តារាចម្រៀង ​ហាន់ ជី​ស៊ុ​ង (Han Ji-sung)​ បាន​ស្លាប់​ដោយ​រថយន្ត​បុក​គ្នា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្ពោះទៅ​អាកាសយានដ្ឋាន​ក្រុង​«​អុី​ន​ឆុ​ន​»​ ។ នៅ​ក្នុង​របាយការណ៍​បញ្ជាក់​ថា «​ហាន់ ជី​ស៊ុ​ង​…

តារាចម្រៀង ​ហាន់ ជី​ស៊ុ​ង (Han Ji-sung)​ បាន​ស្លាប់​ដោយ​រថយន្ត​បុក​គ្នា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្ពោះទៅ​អាកាសយានដ្ឋាន​ក្រុង​«​អុី​ន​ឆុ​ន​»​ ។ នៅ​ក្នុង​របាយការណ៍​បញ្ជាក់​ថា «​ហាន់ ជី​ស៊ុ​ង​ អាយុ​២៨​ឆ្នាំ​ បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ (Incheon) កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៩» ។

មនុស្ស​ជំនិត​បញ្ជាក់​ថា «​ហាន់ ជី​ស៊ុ​ង​ បាន​ឃ្លាត​ចាក​ពី​ពួក​យើង ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។ នាង​ជា​តារាចម្រៀង និង​តារា​សម្តែង​ដ៏​លេចធ្លោ និង​ពុះពារ​លើ​ការងារ​កំពុង​មាន​អនាគត​ភ្លឺស្វាង ប៉ុន្តែ​ជា​អកុសល​បាន​ចាកចោល ខណៈ​ពេល​ខាង​ក្រុម​គ្រួ​សារបាន​ប្រារព្ធ​ពិធី​បុណ្យសព​ទាំង​សោកសៅ »​។

ហាន់ ជី​ស៊ុ​ង​កាលពីមុន​ធ្លាប់​ជា​សមាជិក​ក្នុង​ក្រុម «girl group B.Dolls» នៅ​ឆ្នាំ​២០១០ ក្រោយមក​ចាប់​អាជីព​ជា​តារា​សម្តែង និង​ធ្លាប់​សម្តែង​ក្នុង​កម្មវិធី «Second to Last Love» និង​«Happy Sisters» ក្នុង​ស្ថានីយទូរទស្សន៍ «SBS» រួម​ទាំង​ភាពយន្ត​រឿង «OnePunch»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ