ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​តារា​សម្តែង​ដ៏​ល្បី​រូប​នេះ​រៀប​ការ​ជាមួយ​អ្នក​ចិត្ត​វិទ្យា​បាត់

4 ឆ្នាំ មុន

លោក​ជូ​ដ ឡូ​វ (Jude Law) តារាភាពយន្ត​រឿង «Sherlock Holmes» បាន​សេពគប់​ជាមួយ​នាង​ហ្វី​៊​លី​ប​ប៉ា ខូ​ន (Phillipa…

លោក​ជូ​ដ ឡូ​វ (Jude Law) តារាភាពយន្ត​រឿង «Sherlock Holmes» បាន​សេពគប់​ជាមួយ​នាង​ហ្វី​៊​លី​ប​ប៉ា ខូ​ន (Phillipa Coan) អ្នក​ចិត្ត​វិទ្យា ​អាយុ​៣២​ឆ្នាំ​រយៈពេល​ជិត​៤​ឆ្នាំ ។ ក្ដី​ស្រឡាញ់​របស់​ពួក​គេ​បាន​ចេញ​ជា​ផ្លែផ្កា និង​បាន​រៀប​ការ​យ៉ាង​ស្ងប់ស្ងាត់​កាលពី​ថ្ងៃ​ទី​២ ឧសភា​២០១៩ ។

ពិធី​នេះ​បាន​ចាប់ផ្ដើម​ឡើង​ដោយ​លោក​ជូ​ដ ឡូ​វ​អាយុ​៤៦​ឆ្នាំ​នាំ​គូស្នេហ៍​ជិះ​រថយន្ត​ឡង់​រ៉ូ​វែ​រ៍​ទៅ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​នៅ​ក្រុង​ឡុ​ង​ដ៍ ខណៈ​ពេល​ពួក​គេ​មាន​សេចក្ដីសុខ​បាន​រៀប​ការ​។ នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ លោក​ឡូ​វ និង​ហ្វី​៊​លី​ប​ប៉ា គ្មាន​មនុស្ស​ល្បី​ណា​ម្នាក់​ចូលរួម​មាន​តែ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ ។

ពិធី​នេះ​គឺជា​លើក​ទី​២​របស់​លោក​ឡូ​វ ។ លើក​ដំបូង​លោក​បាន​រៀប​ការ​ជាមួយ​នាង​សា​ឌី ហ្វ្រូ​ស​(Sadie Frost) អ្នក​ចេញ​ម៉ូ​ដ​ដ៏​លេចធ្លោ​នៅ​ឆ្នាំ​១៩៩៧​មានកូន​៣​នាក់ ក្រោយមក​ក៏​លែងលះ​គ្នា​នៅ​ឆ្នាំ​២០០៣ ។ ក្រៅពី​នេះ​របាយការណ៍​បាន​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ម្នាក់​មាន​ស្រី​ច្រើន និង​មានកូន​ច្រើន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ