ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នៅ​តែ​រក្សា​ការ​គាបសង្កត់​ខ្លាំង​លើ​ចិន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​មុន​មក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នៅ​តែ​បន្ត​ការ​គំរាមកំហែង​ខ្លាំង​ចំ​ពោះ​មហាអំណាច​សេដ្ឋកិច្ច​អា​ស៊ីចិន ទោះ​មាន​សញ្ញា​នៃ​ភាព​ធូរស្រាល​ខ្លះ​ក្ដី។ ក្រោយ​ការ​ចរចា​គ្នា ខាង​ពាណិជ្ជកម្ម​នៅ​ក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី​១០​ឧសភា លោក​ត្រាំ​នៅ​តែ​ពុំ​ផ្លាស់​ប្ដូរ​ចិត្ត​។ បន្ទាប់​ពី​អះអាង​ថា​ការ​ចរចា…

សហរដ្ឋអាមេរិក​-​ចិន ៖ ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​មុន​មក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នៅ​តែ​បន្ត​ការ​គំរាមកំហែង​ខ្លាំង​ចំ​ពោះ​មហាអំណាច​សេដ្ឋកិច្ច​អា​ស៊ីចិន ទោះ​មាន​សញ្ញា​នៃ​ភាព​ធូរស្រាល​ខ្លះ​ក្ដី។

ក្រោយ​ការ​ចរចា​គ្នា ខាង​ពាណិជ្ជកម្ម​នៅ​ក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី​១០​ឧសភា លោក​ត្រាំ​នៅ​តែ​ពុំ​ផ្លាស់​ប្ដូរ​ចិត្ត​។ បន្ទាប់​ពី​អះអាង​ថា​ការ​ចរចា លើ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ប៉េ​កាំ​ង​មាន​លក្ខណៈ​ស្ថាបនា តែ​លោក​ត្រាំ​នៅ​បន្ត​អនុវត្ត​ការ​គំរាមកំហែង ដែល​លោក​បាន​លើក​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។

លោក​ត្រាំ​រក្សា​ការ​គាបសង្កត់​ខ្លាំង​បំផុត​លើ​ចិន ហើយ​បាន​ចេញ​បញ្ជា​កាលពី​យប់​ថ្ងៃ​ទី​១០​ឧសភា ឲ្យ​អនុវត្ត​នីតិវិធី​សំដៅយក​ពន្ធគយ លើ​ស្ទើរតែ​គ្រប់​ផលិតផល​ចិន​ទាំងអស់ ដែល​នាំ​ចូល​។ យោង​តាម​ក្រុង​ប៉េ​កាំ​ង​ថា ទោះជា​យ៉ាងនេះ​ក្ដី​ការ​ចរចា​ពាណិជ្ជកម្ម​នឹង​បន្ត​ទៀត​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក​ROBERT LIGHTHIZER​គូសបញ្ជាក់​ថា ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​ជម្រុញ​ដំណើរការ បង្កើន​ការ​យក​ពន្ធគយ លើ​ផលិតផល​ចិន​ស្ទើរ​ទាំងអស់ ដែល​នាំ​ចូល មាន​ទឹកប្រាក់​ប្រមាណ​ជា​៣០០​ពាន់​លាន​ដុល្លារ​។

នីតិវិធី​នោះ​ត្រូវ​ជម្រុញ​នា​ថ្ងៃ​ទី​១៣​ឧសភា​។ មក​ទល់​ពេល​នេះ​ការ​នាំ​ចូល​មក​ពី​ចិន ត្រូវ​រង​ពន្ធគយ​ធ្ងន់​ដោយ​ពន្ធ​នោះ ចាប់ពី​ថ្ងៃ​ទី​១០​ឧសភា​ទៅ​ត្រូវ​ដំឡើង​ពី​១០%​មក​២៥% មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ ចំណែក​នីតិវិធី​សម្រាប់​យកពន្ធ​ដល់​ទៅ​ប្រមាណ​ជា​៣០០​ពាន់​លាន​ដុល្លារ​នៃ​ការ​នាំ​ចូល​ផលិត​ផល​ចិន ជា​កម្មវត្ថុ​នៃ​ការ​ប្រកាស​ជា​សាធារណៈ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ