សម្តេច​ស ខេ​ង ៖ តើ​«​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​»​ចង់​ឲ្យ​រុះរើ​ប្រទេស​ជា​ថ្មី​ឬ?


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ចំ​ង​ល់​ទៅ​កាន់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ថា តើ​ពាក្យ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ចង់​ឲ្យ​រុះរើ​ប្រទេស​ធ្វើ​ជា​ថ្មី​ឬ ? ការ​លើក​ឡើង​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី​នេះ បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ប្រើប្រាស់​ពាក្យស្លោក​ថា «​ផ្លាស់​ប្តូរ​ដោយ​វិជ្ជមាន​» ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​នេះ ។

សម្តេច​ស ខេ​ង មាន​លើក​ឡើង​ថា ក្នុង​ពិ​ធិ​ប្រកាស និង​ផ្ទេរ​តួនាទី​អភិបាល​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា យ៉ាង​ដូច្នេះ​ថា ប្រទេស​បច្ចុប្បន្ន​នេះ មាន​ភាព​សុខ​សន្តិភាព​ពេញលេញ​ប៉ុណ្ណឹង​ហើយ​ចង់បាន​អី​ទៀត ឬ​ចង់​រុះរើរ​ធ្វើ​ជា​សា​ជា​ថ្មី ។ តើ​រុះរើ​ប្រទេស​ជា​ថ្មី​គឺ ជា​នយោបាយ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ឬ ? សម្តេច​បន្ត​ថា កិច្ចការ​ដែល​រាជរដ្ឋាភិបាល​ត្រូវធ្វើ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ត្រូវធ្វើ​ដោយ​មិន​អាច​ធ្វើ​រយៈពេល​ពី​ឬ បី ថ្ងៃ ឬ​២ ឬ​៣​ឆ្នាំ​នោះ​ទេ ។ នៅ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​យូរហើយ​នោះ គេ​បាន​ប្រើ​ពេល​វា​ច្រើន​ក្នុង​ការ​កសាង​ប្រទេស ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​កម្ពុជា​មាន​គ្រប់​ជាតិ​សាសន៍ ពណ៌​សម្បុរ ច្រើន ដូច្នេះ​ត្រូវ​តែ​ស្វែងរក​ការ​គាំទ្រ និង​ចូលរួម ដើម្បី​នឹង​គោរព និង​អនុវត្ត​តាម​របប​លទ្ធិប្រជាធិបតេយ្យ ។ ព្រោះ​ករណី​នេះ​វា​ផ្តើម​ចេញពី​ការ​សម្រេច និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មាន​អ្នក​មិន​ទាន់​ពេញចិត្ត​របប​ប្រជាធិបតេយ្យ ហើយ​នៅ​ពេញចិត្ត​របស​សង្គម​រាស្ត្រ និយម​វិញ យើង​ត្រូវ​រក​វិធី​ដោះស្រាយ​ចំពោះ​ការ​ខ្វែងគំនិត​គ្នា​នោះ ។ សម្តេច​បញ្ជាក់​ថា «​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​មាន​ពេលវេលា​ច្រើន ហើយ​ត្រូវ​មាន​អត់ធ្មត់ ដើម្បី​កសាង​របប​នេះ ។ ព្រោះថា គ្មាន​ផ្លូវ​ណា​ល្អ​ជាង​នេះ​ទេ សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ