ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ថាមពល​​ព​ន្លឿ​ន​គម្រោង​ទិញ​ប្រេង​ដូង​2​សែន​តោន

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា ក្រសួង​ថាមពល​កំពុង​តែ​ព​ន្លឿ​ន​អនុវត្ត​គម្រោង​ទិញ​ប្រេងដូង​ឆៅ​ប្រមាណ ២០០,០០០​តោន​។ រដ្ឋ​មន្ត្រី​ថាមពល Siri…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា ក្រសួង​ថាមពល​កំពុង​តែ​ព​ន្លឿ​ន​អនុវត្ត​គម្រោង​ទិញ​ប្រេងដូង​ឆៅ​ប្រមាណ ២០០,០០០​តោន​។ រដ្ឋ​មន្ត្រី​ថាមពល Siri Jirapongphan របស់​ប្រទេស​ថៃ​បាន​និយាយ​ថា​ដំណាក់កាល​ទី​មួយ​នៃ​ការ​ទិញ​ស្មើ ១០០,០០០​តោន ហើយ​និង​ត្រូវ​បាន​ទិញ​ក្នុង​រយៈពេល​១៥​ថ្ងៃ​។

អាជ្ញាធរ​អគ្គិសនី​ថៃ (Egat) ត្រូវ​បាន​ប្រាប់​ឲ្យ​ក​ម្ម៉​ង់​ទិញ​ប្រេងដូង​ឆៅ​ប្រមាណ ២០០,០០០​តោន ហើយ​ពួក​គេ​នឹង​ចេញ​ថវិកា​លើ​ការ​ចំរាញ់​ប្រេង​ក្នុង​រយៈពេល​៧​ថ្ងៃ​។ លោក​រដ្ឋមន្ត្រី​ខាងលើ​បាន​បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងមហាផ្ទៃ​និង​ចាប់ផ្តើម​ត្រួតពិនិត្យ​ប្រេងដូង​ក្នុង​ស្តុក​ក្នុង​កំឡុង​ពេល​២​ស​ប្តា​ហ៍​។

Egat នឹង​កោះហៅ​ម្ចាស់​កសិដ្ឋាន​ចំរាញ់​ប្រេងដូង​ឲ្យ​ដេញថ្លៃ​នៅ​ថ្ងៃ​ពុធ​ផង​ដែរ​។ លោក​បាន​បន្ត​ថា ដូងប្រេង​ប្រមាណ ១០០,០០០​តោន​ទៀត​នឹង​ត្រូវ​បាន​ទិញ​ក្នុង​កំឡុង​ខែមិថុនា​និង​កក្កដា​។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ គណៈកម្មាធិការ​គោលនយោបាយ​ដូងប្រេង​ជាតិ​បាន​សម្រេច​លើ​សំណើរ​ក្នុង​ការ​ទិញ​ប្រេងដូង​ឆៅ ២០០,០០០​តោន​ដើម្បី​បង្កើន​តម្លៃ​ផ្លែ​ដូង និង​ប្រេងដូង​ឆៅ​ក្នុងស្រុក​។

រដ្ឋាភិបាល​មាន​គោលដៅ​បង្កើន​តម្លៃ​ផ្លែ​ដូង​ឲ្យ​កើន​ដល់​ប្រមាណ ០.០៨​ដុល្លារ ដល់ ០.០៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម និង​បង្កើន​តម្លៃ​ប្រេងដូង​ឆៅ​មក​ស្មើ​០.៥០​ដុល្លារ​ក្នុង​មួយគូ​ឡូ​ក្រាម​ក្នុង​ខែឧសភា​នេះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ Egat នឹង​ប្រើ​ដូងប្រេង​ឆៅ​ប្រមាណ​ពី ៤៥,០០០ ទៅ ៥០,០០០ តោន​ដើម្បី​បង្កើត​អគ្គិសនី​នៅ​រោងចក្រ Bang Pakong ក្នុង​ខេត្ត Chachoengsao ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ