ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំងនេះ នឹង​កំទេច​ភ្នែក​អ្នក​ចោល​ដោយ​មិនដឹង​ខ្លួន​

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ភ្នែក​អ្នក​របួស​បាន​យ៉ាង​១ងាយ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ពេល​ដែល​អ្នកលេង​ទូរស័ព្ទ​ច្រើន ឬ​ប្រើ​កុំព្យូទ័រ​ច្រើន នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ឆាប់​ខូច​ខ្លាំង​ណាស់​។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ប្រើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​បាន​មួយ​ម៉ោង អ្នក​គួរតែ​សម្រាក​ឲ្យ​បាន​ពី​៥​ទៅ​១០​នាទី…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ភ្នែក​អ្នក​របួស​បាន​យ៉ាង​១ងាយ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ពេល​ដែល​អ្នកលេង​ទូរស័ព្ទ​ច្រើន ឬ​ប្រើ​កុំព្យូទ័រ​ច្រើន នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ឆាប់​ខូច​ខ្លាំង​ណាស់​។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ប្រើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​បាន​មួយ​ម៉ោង អ្នក​គួរតែ​សម្រាក​ឲ្យ​បាន​ពី​៥​ទៅ​១០​នាទី ដើម្បី​កាត់​បន្ថយ​មិន​ឲ្យ​ភ្នែក​អ្នក​នឿយហត់​ពេក ទើប​ភ្នែក​មិនឆាប់​ខូច​។

២-បើ​អ្នកមាន​ទម្លាប់​លេង​ទូរស័ព្ទ​ក្នុង​បន្ទប់​ងងឹត គួរតែ​កែ​ទម្លាប់​នេះ​ចេញ ព្រោះ​ភ្នែក​អ្នក​អាច​នឹង​ខ្ទេច​បាន​។ ដូចនេះ បើ​អ្នក​ចង់​លេង អ្នក​គួរតែ​បើកភ្លើង​ឲ្យ​ភ្លឺ ទើប​អាច​ការពារ​ភ្នែក​របស់​អ្នក​បាន​ល្អ​។

៣-អ្នក​មិន​គួរ​តែង​យកដៃ​របស់​អ្នក​ទៅ​ញី​ភ្នែក​ឡើយ ព្រោះ​ដៃ​អ្នក​សុទ្ធតែ​មេរោគ ដោយ​អាច​បំផ្លាញ​ភ្នែក​អ្នក​បាន​យ៉ាង​ងាយ​ជាទី​បំផុត​។

៤-ចំពោះ​អ្នក​ដែល​តែងតែ​ពាក់​ឡេ​ន មិន​គួរ​ពាក់​ហួស​៨​ម៉ោង​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​អ្នក​បាន​នៅ​ពេល​ដែល​អ្នក​ប្រើ​ហួស​ម៉ោង​កំណត់ ដោយ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ស្ងួត​ខ្លាំង​។

៥-នៅ​ពេល​ដែល​អ្នក​ផាត់​ភ្នែក​រួច អ្នក​គួរតែ​លាង​សម្អាត​ឲ្យ​បាន​ល្អ ព្រោះ​បើ​អ្នក​មិន​សម្អាត​ឲ្យ​ស្អាត​ទេ ភ្នែក​អ្នក​នឹង​អាច​កើត​មាន​បញ្ហា​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​ចៀស​ពី​ទម្លាប់​ទាំងនេះ ទើប​អាច​ការពារ​ភ្នែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បាន​យូរ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ