ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ងាយ​មានកូនមែន​ទេ សាក​ធ្វើ​សម្មាធិ​ទៅ អាច​ជួយ​បាន​!

4 ឆ្នាំ មុន

ការ​សម្មាធិ គឺជា​ការ​អនុវត្ត​ក្នុង​ការ​ហ្វឹកហាត់​ចិត្ត ឬ​ជម្រុញ​ស្មារតី​។ ការ​សម្មាធិ គឺជា​ពាក្យ​ដែល​សំដៅ​ទៅ​លើ​ការ​អនុវត្ត​យ៉ាង​ទូលំទូលាយ​មួយ ដែល​រួម​បញ្ចូល​ទាំង​បច្ចេកទេស​ដែល​បង្កើត​ឡើង ជំរុញ​ការ​សម្រាក កសាង​កម្លាំង​ខាងក្នុង ឬ​ថាមពល​នៃ​ជីវិត​។ តើ​ការ​សម្មាធិ​អាច​មាន​អត្ថ​ប្រ​យោ​ជ​ន៍អ្វីខ្លះ?…

ការ​សម្មាធិ គឺជា​ការ​អនុវត្ត​ក្នុង​ការ​ហ្វឹកហាត់​ចិត្ត ឬ​ជម្រុញ​ស្មារតី​។ ការ​សម្មាធិ គឺជា​ពាក្យ​ដែល​សំដៅ​ទៅ​លើ​ការ​អនុវត្ត​យ៉ាង​ទូលំទូលាយ​មួយ ដែល​រួម​បញ្ចូល​ទាំង​បច្ចេកទេស​ដែល​បង្កើត​ឡើង ជំរុញ​ការ​សម្រាក កសាង​កម្លាំង​ខាងក្នុង ឬ​ថាមពល​នៃ​ជីវិត​។

តើ​ការ​សម្មាធិ​អាច​មាន​អត្ថ​ប្រ​យោ​ជ​ន៍អ្វីខ្លះ? ខាងក្រោម​នេះ យើង​នឹង​ជម្រាប​ជួន​អស់លោក​អ្នក​អំពី​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​សម្មាធិ​ក្នុង​ការ​បង្កើន​ឧកាស​សម្រាប់​ការ​មានកូន​។

មានការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Western ប្រទេស​អូស្ត្រាលី​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ទំនងជា​អាច​មានកូន​បាន​កំឡុង​ពេល​ដែល​ពួក​គេ​បាន​សម្រាក​ជា​ជាង​ពេល​ដែល​មាន​ភាព​តានតឹង​។

ការ​សិក្សា​មួយ​នៅ​សាកលវិទ្យាល័យ Trakya នៅ​ក្នុង​ប្រទេស​តួ​ក​គី​ក៏​បាន​រក​ឃើញ​ថា​ភាព​តានតឹង​អាច​បន្ថយ​ចំនួន និង​ចលនា​នៃ​មេជី​វិត​ឈ្មោល ហើយ​ការ​សំរាកលំហែ​ក៏​អាច​បង្កើន​ការ​មានកូន​នៅ​លើ​បុរស​បាន​ផង​ដែរ​។ ដោយសារ​តែ​ការ​ធ្វើ​សម្មាធិ​អាច​កាត់​បន្ថយ​ភាព​តានតឹង ដូច្នេះ ការ​ធ្វើ​សម្មាធិ​អាច​ជា​ឧកាស​មួយ​ដែល​អាច​ឲ្យ​អ្នក​មានកូន​បាន​ផង​ដែរ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ