ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ទីតាំង​អង្គការ​អា​មេ​រិ​កមួយ​ស្លា.ប់​៩​នាក់

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៨​ឧសភា របស់​ពួក​តា​លី​បង់​ប្រឆាំង​ទីតាំង​នៃ​អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិ​ក COUNTERPART INTERNATIONAL នៅ​ក្រុង​កា​ប៊ុល បាន​បញ្ចប់​ហើយ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ជាង​៥​ម៉ោង បន្ទាប់​ពី​ការ​ផ្ទុះ​ដំបូង​មួយ​រួច​មនុស្ស​៩​នាក់​បាន​ត្រូវ​ស្លាប់​។ ការ​វាយប្រហារ​នោះ​កើត​មាន…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៨​ឧសភា របស់​ពួក​តា​លី​បង់​ប្រឆាំង​ទីតាំង​នៃ​អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិ​ក COUNTERPART INTERNATIONAL នៅ​ក្រុង​កា​ប៊ុល បាន​បញ្ចប់​ហើយ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ជាង​៥​ម៉ោង បន្ទាប់​ពី​ការ​ផ្ទុះ​ដំបូង​មួយ​រួច​មនុស្ស​៩​នាក់​បាន​ត្រូវ​ស្លាប់​។

ការ​វាយប្រហារ​នោះ​កើត​មាន ខណៈ​ពួក​តា​លី​បង់​ចូលរួម​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កា​តា​។

ក្នុង​សារ​មួយ​ដល់​បណ្ដា​សារព័ត៌មាន លោក​NASRAT RAHIMI​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ភេរវកម្ម ប្រឆាំង​ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ត្រូវ​បាន​បញ្ចប់​។ ពួក​អ្នក​វាយប្រហារ​ទាំងអស់់​ត្រូវ​បាន​សម្លាប់​។ លោក​បញ្ជាក់​ថា​ជន​សី​ុ​វិល​៤​នាក់​ក្នុង​នោះ​មាន​នារី​ម្នាក់​និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​ស្លាប់ ចំណែក​មនុស្ស​២៤​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​ជនបរទេស​ម្នាក់​។

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​ដំបូង កើត​មាន​មុន​ថ្ងៃត្រង់​បន្តិច នា​កណ្ដាល​រដ្ឋធានី​កា​ប៊ុល​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ទីតាំង​ពាណិជ្ជកម្ម និង​ទីតាំង​នៃ​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​អគារ​មួយ​ជា​តាំងរបស់​អ​.​ស​.​ប​។ អគារ​រង​ការ​វាយប្រហារ​ដោយ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ គឺជា​ទីតាំង​របស់​អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិ​ក​COUNTERPART INTERNATIONAL ដែល​នៅ​ជាប់​ជាមួយ​ការិយាល័យ​របស់​អគ្គ​រដ្ឋ​អាជ្ញា​។

បុរស​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​និង​គ្រឿងផ្ទុះ​បាន​ចូល​មក​ក្នុង​ប្លុក​អគារ​របស់​អង្គការ​នោះ មុន​ពេល​ប៉ូលិស​ឡោម​ព័ទ្ធ​តំបន់​នេះ​។ បន្ទាប់​មក​កងកម្លាំង​ពិសេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ធ្វើ​អន្តរាគមន៍ ដើម្បី​សម្លាប់​ពួក​អ្នក​វាយប្រហារ ដែល​លាក់ខ្លួន​ក្នុង​អគារ​មាន​៤​ជាន់​នោះ​ម្ដង​មួយ​ៗ​។ និយោជិត​ជិត​២០០​នាក់​របស់​អង្គការ COUNTERPART INTERNATIONAL​ត្រូវ​បាន​ជួយ​សង្គ្រោះ រួច​រថយន្ត​ផ្ទុ្ទ​ក​គ្រឿងផ្ទុះ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​នោះ​។

ពួក​តា​លី​បង់​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ តាម​រយៈ​អ្នកនាំពាក្យ​របស់​ពួក​គេ ដែល​តាម​TWITTER​ចោទប្រកាន់​អង្គការ​នេះ​ថា ចូលរួម​ក្នុង​បណ្ដា​សកម្មភាព​អាក្រក់​នានា ហើយ​ឃោសនា​ពី​វប្បធម៌​លោក​ខាងលិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ