ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនលំៗ Android 10 Q beta 3 អាច​ប្រើ​បាន​នៅ​លើ​ស្មា​ត​ហ្វូ​ន​ដល់​ទៅ​13​ម៉ាក

4 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ក្រុមហ៊ុន Google បាន​ចាប់​យក​នូវ​លក្ខណៈ​ពិសេស​ថ្មី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 Q ដោយសារ​តែ​ត្រូវ​បាន​បញ្ចប់ និង ចេញផ្សាយ​ដល់​ឧបករណ៍ Pixel…

ថ្មី​ៗ​នេះ​ក្រុមហ៊ុន Google បាន​ចាប់​យក​នូវ​លក្ខណៈ​ពិសេស​ថ្មី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 Q ដោយសារ​តែ​ត្រូវ​បាន​បញ្ចប់ និង ចេញផ្សាយ​ដល់​ឧបករណ៍ Pixel នៅ​ចុងរដូវ​ក្តៅ ។ ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​បាន​បញ្ចេញ Software កំណែ​សាកល្បង Beta 3 ដល់​ទូរស័ព្ទ​ចំនួន ២១ គ្រឿង​មក​ពី ១៣ ក្រុមហ៊ុន​ផលិត ដោយ​ក្នុង​នោះ​មាន​រួម​ទាំង​ទូរស័ព្ទ Pixel របស់​ខ្លួន​ផ្ទាល់​ផង​ដែរ ។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ទូរស័ព្ទ​ដែល​អ្នក​អាច​សាកល្បង Android Q beta 3 បាន​ដែល​ក្នុង​នោះ​រួម​មាន ៖ Asus Zenfone 5z, Essential Phone, Huawei Mate 20 Pro, LG G8 ThinQ, Nokia 8.1, OnePlus 6T, Oppo Reno, Realme 3 Pro, Sony Xperia XZ3, Tecno Spark 3 Pro, vivo X27, vivo NEX S, vivo NEX A, Xiaomi Mi 9 និង Xiaomi Mi Mix 3 5G ព្រមទាំង​រួម​បញ្ចូល​ទូរស័ព្ទ Pixel ទាំង ៣ ជំនាន់​ផង​ដែរ ។

ប្រសិនបើ​អ្នកជា​ម្ចាស់​ទូរស័ព្ទ Pixel គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​ដើម្បី​ប្រើប្រាស់ Android Q beta 3 តាម​រយៈ Air update ។ ប្រសិនបើ​អ្នក​ចង់​សាកល្បង​លើ​ស្មា​ត​ហ្វូ​ន​ដែល​មានឈ្មោះ​គាំទ្រ​ដូច​ខាងលើ គឺ​ត្រូវការ​ដំឡើង Android Q beta 3 នេះ​ដោយ​ដៃ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​នៃ Link នេះ https://developer.android.com/preview/devices ជាមួយ​ម៉ូ​ដែល​ទូរស័ព្ទ​ដែល​គាំទ្រ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញផ្សាយ Android Q beta 3 នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​ក្រុមហ៊ុន Google បាន​ប្រកាស​ថ្មី​ៗ​នេះ ហើយ​ក្រៅពី​នេះ​នៅ​មាន​អ្វី​ៗ​មួយ​ចំនួន​ទៀត​ដែល​នឹង​មក​ដល់​នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ