ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​បុណ្យ​៧​ថ្ងៃ​ឧទ្ទិស​ដល់​អ្នក​ស្លា.ប់

4 ឆ្នាំ មុន

តើ​បុណ្យ​គម្រប់​៧​ថ្ងៃ​មាន​ខ្លឹមសារ​យ៉ាងណា ?ខាងក្រោម​នេះ​ជា​ការ​រ​ង្គា​យ​សេចក្តី​អំពី​បុណ្យ​គម្រប់​៧​ថ្ងៃ​យ៉ាង​ពិស្តារ សូម​សាធុជន​ឈ្វេងយល់​ដូច​តទៅ ។ បុណ្យ​៧​ថ្ងៃជា​ពិធី​បែប​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រារព្ធ​ឡើង​មិន​ដែល​រំលង​នៅ​ពេល​គ្រួសារ​ណាមួយ​មាន​សមា​ជិត​របស់​ខ្លួន​ស្លាប់​បាត់បង់​ជីវិត ព្រោះ​គេ​មាន​ជំនឿ​ថា កុសលផល​បុណ្យ​នេះ​នឹង​ជួយ​នាំ​ផ្លូវ​អ្នក​ស្លាប់​ឱ្យ​រួច​ផុត​ពី​អបាយភូមិ​បាន​ទៅ​កាន់​សុគតិភព​។ តាម​ធម្មតា​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ស្លាប់​គ្រប់​៧​ថ្ងៃ​គឺ​រាប់​អំពី​ថ្ងៃ​ទី​១​នៃ​ការ​ស្លាប់​រហូត​ដល់​ថ្ងៃ​ទី​៧​ក៏​ផ្តើម​ធ្វើ​តែ​ម្តង​។ បើ​អ្នក​គ្មាន​លទ្ធភាព​ធ្វើ​ធំដុំ​ទេ យ៉ាង​ហោច​ក៏​ធ្វើ​ចង្ហាន់​មួយ​ស្រាក់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​បង្សុកូល​នៅ​ឯ​វត្ត​ក៏​ឈ្មោះ​ថា…

តើ​បុណ្យ​គម្រប់​៧​ថ្ងៃ​មាន​ខ្លឹមសារ​យ៉ាងណា ?
ខាងក្រោម​នេះ​ជា​ការ​រ​ង្គា​យ​សេចក្តី​អំពី​បុណ្យ​គម្រប់​៧​ថ្ងៃ​យ៉ាង​ពិស្តារ សូម​សាធុជន​ឈ្វេងយល់​ដូច​តទៅ ។

បុណ្យ​៧​ថ្ងៃជា​ពិធី​បែប​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រារព្ធ​ឡើង​មិន​ដែល​រំលង​នៅ​ពេល​គ្រួសារ​ណាមួយ​មាន​សមា​ជិត​របស់​ខ្លួន​ស្លាប់​បាត់បង់​ជីវិត ព្រោះ​គេ​មាន​ជំនឿ​ថា កុសលផល​បុណ្យ​នេះ​នឹង​ជួយ​នាំ​ផ្លូវ​អ្នក​ស្លាប់​ឱ្យ​រួច​ផុត​ពី​អបាយភូមិ​បាន​ទៅ​កាន់​សុគតិភព​។ តាម​ធម្មតា​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ស្លាប់​គ្រប់​៧​ថ្ងៃ​គឺ​រាប់​អំពី​ថ្ងៃ​ទី​១​នៃ​ការ​ស្លាប់​រហូត​ដល់​ថ្ងៃ​ទី​៧​ក៏​ផ្តើម​ធ្វើ​តែ​ម្តង​។ បើ​អ្នក​គ្មាន​លទ្ធភាព​ធ្វើ​ធំដុំ​ទេ យ៉ាង​ហោច​ក៏​ធ្វើ​ចង្ហាន់​មួយ​ស្រាក់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​បង្សុកូល​នៅ​ឯ​វត្ត​ក៏​ឈ្មោះ​ថា បាន​ធ្វើបុណ្យ​៧​ថ្ងៃ​ជូន​វិញ្ញាណ​អ្នក​ស្លាប់​ដែរ ។

ពុទ្ធមាមកជន​ធ្លាប់​ដឹង​ហើយ​ថា ព្រះពុទ្ធ​សាសនា​មាន​និយាយ​ពី​កម្មផល​ដែល​បុគ្គល​អ្នក​ស្លាប់ រមែង​ស្ពាយ​យក​ទៅ​ដោយ​អំពើ​ជា​កុសល​និង​អកុសល​ជាប់​ជាមួយនឹង​ខ្លួន​ប្រៀប​ដូច​ប្រ​មោ​ល​អន្ទោលតាមប្រាណ ។ អ្នក​ធ្វើ​ល្អ​តែង​ទៅ​កាន់​សុគតិភព ឯ​អ្នក​ប្រព្រឹត្ត​អកុសល​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ដែល​ឃ្វាង​ឡើយ នេះ​ជា​សច្ចធម៌ ។

យើង​មិនដឹង​ថា បុគ្គល​អ្នក​ស្លាប់​នោះ​ទីបំផុត​នឹង​បាន​ទទួល​ទុក្ខ​ឬ​សុខ​យ៉ាងណា​ទេ ទើប​យើង​ឃើញ​ថា ពិធីបុណ្យ​៧​ថ្ងៃ​ត្រូវ​បាន​បរិស័ទ​តែង​ប្រារព្ធ​ឡើង​គ្រប់​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​រាប់អាន​ព្រះពុទ្ធ​សាសនា ទោះជា​ពិធី​នោះ​តូច​ឬ​ធំ​គឺ​គេ​ធ្វើ​មិន​ដែល​រំលង​ឡើយ បើជា​អ្នក​គ្មាន​លទ្ធភាព​សោះ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​បង្សុកូល​នៅ​ឯ​វត្ត​អារាម​ដើម្បី​ឧទ្ទិសផលបុណ្យ​ទៅ​អ្នក​ស្លាប់​ក៏​ឈ្មោះ​ថា​បាន​ធ្វើបុណ្យ​គម្រប់​៧​ថ្ងៃ​ដែរ តែបើ​ជា​អ្នកមាន​លទ្ធភាព​ធ្វើ​ធំដុំ​ក៏​ជា​ការ​ប្រពៃ​ពេក ។

បុណ្យ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ពេល​បុគ្គល​ស្លាប់​នោះ​គ្រប់​៧​ថ្ងៃ​គឺ​រាប់​អំពី​ថ្ងៃ​ទី​១​នៃ​ការ​ស្លាប់​រហូត​ដល់​ថ្ងៃ​ទី​៧ ព្រោះ​អ្នកខ្លះ​មាន​ជំនឿ​ថា ថ្ងៃ​ទី​៧​នៃ​ការ​ស្លាប់​នេះ វា​ជា​កិច្ច​ដែល​សំខាន់​របស់​វិញ្ញាណ​អ្នក​ស្លាប់​, ខ្លះ​យល់​ថា បុគ្គល​ដែល​ស្លាប់​ទៅ​នោះ​នឹង​ដឹងខ្លួន​នៅ​ក្នុង​ថ្ងៃ​ទី​៧​ស្រែក​ឃ្លា​នរក​អាហារ​, ខ្លះ​យល់​ថា​ក្រែង​វិញ្ញាណ​អ្នក​ស្លាប់​នោះ​នៅ​វិលវល់​កើតជា​សត្វ​អ្វីមួយ​មាន កង្កែប កណ្តុរ ឬ​ចៃ​ជាដើម ក៏​ធ្វើបុណ្យ​៧​ថ្ងៃ​ដើម្បី​បញ្ជូន​កុសល​ទៅ​ជួយ​សណ្តោង​វិញ្ញាណក្ខន្ធ​នៃ​សព​ឱ្យ​រួច​ពី​អបាយភូមិ ។

រឿង​ពិធីបុណ្យ​៧​ថ្ងៃនេះ​មាន​និយាយ​ជា​ច្រើន​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា ដូច​នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​បាន​បង្ហាញ​អំពី​ដំណើររឿង​ភិក្ខុ​មួយ​រូប​ដែល​ចេញពី​ត្រកូល​អ្នក​ក្រីក្រ​មាន​នាម​ថា​តិ​ស្ស​ត្ថេ​រ ។ ភិក្ខុ​អង្គ​នេះ​មាន​ដើម​កំណើត​ចេញពី​ត្រកូល​អ្នក​ក្រីក្រ​តែ​លោក​មាន​សទ្ធា​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​ចិត្ត​ស្មោះ​។ លោក​តែងតែ​តូចចិត្ត​ខ្លួនឯង​ដែល​កើតមក​ក្នុង​ត្រកូល​អ្នកក្រ​ហើយ​មិន​មាន​ស្បង់​ចីវរ​ថ្មី​ប្រើប្រាស់​ដូច​ព្រះសង្ឃ​ដទៃ​នោះ ។
ថ្ងៃមួយ​មាន​ញាតិ​ញោម​អ្នកមាន​សទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះ​រតនត្រ័យ​បាន​ចូល​មក​កាន់​វត្ត​ជេតពន ឃើញ​ព្រះ​តិ​ស្ស​ត្ថេ​រ​នោះ​ប្រើ​ចីវរ​ចាស់​ទុព្វលភាព​គាត់​ក៏​បាន​ជាវ​ចីវរ​ថ្មី​មួយ​ត្រ័យ​សម្រាប់​ប្រគេន​ដល់​ព្រះ​អង្គ​។ និយាយ​ពី​ភិក្ខុ​តិ​ស្ស​ត្ថេ​រ​ក្រោយ​ពី​បាន​ទទួល​ស្បង់​ចីវរ​ថ្មី​ហើយ​ភ្លាម លោក​មានចិត្ត​ត្រេកអរ​ខ្លាំង​ណាស់​ដោយ​គិត​ថា របស់​ថ្មី​ដូចនេះ​កុំ​អាល​ស្លៀកពាក់​ប្រើប្រាស់​អី​ចាំ​ពេល​មាន​ពិធីបុណ្យ​ធំ​ៗ​ម្ដង​ចាំ​ប្រើ​ទើប​គួរ ។

ជា​អកុសល​ភិក្ខុ​តិ​ស្ស​ត្ថេ​រ​ក្រោយ​ពី​ព្រះ​អង្គ​បាន​ទទួល​ចីវរ​ថ្មី មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​អនិច្ចធម្ម​(​ស្លាប់​)​បាត់​ទៅ ក៏​បណ្ដាល​ឲ្យ​ជី​វន​ចិត្ត​គឺ​ចិត្ត​ជាប់ជំពាក់​ទៅ​នឹង​ចីវរ​គ្រាន់តែ​ដាច់ខ្យល់​ភ្លាម​ក៏​បាន​កើតជា​សត្វ​ចៃ​ធំ​មួយ​ក្បាល​ទំ​លើ​ចីវរ​នោះ​ទៅ ។

និយាយ​ពី​ពួក​ភិក្ខុ​ទាំងឡាយ​ដែល​គង់​ក្នុង​វត្ត​បាត់​មិនឃើញ​ព្រះ​អង្គ​តិ​ស្ស​ត្ថេ​រ​នោះ​ចេញ​មក​ឆាន់​មានការ​ងឿងឆ្ងល់​ហើយ​បាន​ទៅ​មើល​បន្ទប់​សិង ក៏​ឃើញ​ភិក្ខុ​នោះ​អនិច្ចធម្ម​បាត់​ទៅ​ហើយ ខណៈនោះ ភិក្ខុ​ទាំងអស់​ឃើញ​ចីវរ​នៅ​ក្បែរ​នោះ​ប្រុង​យក​មក​ចែក​គ្នា​ប្រើប្រាស់​ស្រាប់តែ​ឃើញ​មាន​សត្វ​ចៃ​មួយ​ធំ​កំពុង​វារ​ចុះ​វារ​ឡើង​ហាក់ដូចជា​ការពារ​មិន​ចង់​ឲ្យ​អ្នក​ណា​យក​ចីវរ​នោះ​ទេ ។

ភិក្ខុ​ទាំងឡាយ​មើលឃើញ​ហេតុ​យ៉ាងនោះ ក៏​នាំ​គ្នា​ទៅ​ចូល​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​បាន​ត្រាស់​សម្ដែ​ង​​ព្រះធម៌​ទេសនា​ប្រារព្ធ​ពី​រឿង​ភិក្ខុ​តិ​ស្ស​ត្ថេ​រ​នោះ​ដល់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​អ្នក​ទាំងឡាយ សត្វលោក​ទាំងអស់​នៅ​ពេល​ជិត​ស្លាប់ កាលបើ​ជន​នោះ​រឭក​យក​នូវ​អ្វី​ជា​អារម្មណ៍​ហើយ អាច​ធ្វើ​ឲ្យ​វិញ្ញាណ​គេ​ទៅ​ជាប់​នឹង​របស់​នោះ​បាន ។

ដូច​យ៉ាង​ភិក្ខុ​តិ​ស្ស​ត្ថេ​រ​អង្គ​នេះ​ដែរ ដោយ​ហេតុតែ ស្រលាញ់​ពេញចិត្ត​នឹង​ចីវរ​របស់​ខ្លួន​ដែល​មិន​ទាន់​បាន​ប្រើប្រាស់​ផង​ស្រាប់តែ​អនិច្ចធម្ម​ទៅ​ទើបបាន​កើតជា​សត្វ​ចៃ ដូចដែល​ភិក្ខុ​ទាំងឡាយ​បានឃើញ​នោះ​ឯង ។ ប៉ុន្តែ​សត្វ​ចៃ​នោះ​អាយុ​មិន​វែង​ទេ​ត្រឹម​៧​ថ្ងៃ​នឹង​រលត់​ជីវិត​ហើយ បន្ទាប់​មក​បដិសន្ធិ​របស់​គេ​នឹង​ប្រព្រឹត្ត​ទៅ​តាម​យថាកម្ម ដូច្នេះ​មាន​តែ​បុណ្យ​៧​ថ្ងៃនេះ​ទេ​ដែល​អាច​នាំ​ដំណើរ​វិញ្ញាណ​របស់​គេ​បាន​ទៅ​កាន់​សុគតិភព ។

ព្រោះតែ​ហេតុផល​ដូច​បាន​បរិយាយ​មកនេះ ទើប​បុណ្យ​៧​ថ្ងៃ​បាន​ជាទី​រាប់អាន​នៃ​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ដោយ​សង្ឃឹមថា​កង​ការ​កុសលផល​បុណ្យ​នេះ​នឹង​នាំ​បដិសន្ធិ​របស់​អ្នក​ស្លាប់​បាន​ទៅ​កាន់​សុគតិភព ។