ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​​កម្ម​ Bigman ​ផ្តល់​​ជូន​អតិ​ថិជន​​ទូរស័ព្ទ​​ដៃ​1​​គ្រឿង​​ពេល​​ទិញ​ CD ​និង​ VCD ​មួយ​​បន្ទះ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផលិត​កម្ម​ Bigman បាន​រៀបចំ​នូវ​កម្មវិធី​ដ៏ពិសេស​មួយ​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ ដោយ​បាន​ផ្តល់​ជូន​ទូរស័ព្ទដៃ​យ៉ាងស្រស់​ស្អាត​មួយ​គ្រឿង​ដោយ​​ឥត​គិត​ថ្លៃ​ពី​ហាង​ Bigman Shop នៅ​ពេលដែល​អតិថិជ​ន​ជាវ​ CD និង​ VCD មួយបន្ទះ ។ នេះ​ការ​ផ្តល់​ជូន​ដល់​អតិថិជន​ដែល​ពុំ​ធ្លាប់​មាន​​​ និង​មាន​ការ​ផ្តល់​ជូន​នូវ​លេខ​ពិសេស​ភ្ជាប់​ជាមួយ​នូវ​ទឹកប្រាក់​​បន្ថែម​ជា​ស្រេច​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ ។​

ការផ្តល់​ជូន​ដ៏​ពិសេស​នេះ​បាន​ធ្វើ​ឡើង​ចាប់​ពី ថ្ងៃទី​១០ វិច្ឆិកា​ ២០១៣​ រហូត​ដល់​រង្វាន់​អស់​ពី​ស្តុក​នៅ​ហាង​ Bigman Shop ដែល​មាន​អាសយ​ដ្ឋាន​នៅ​ផ្ទះ​លេខ​១៦៥​ ផ្លូវ​លេខ​១៧៥​ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការ​មន​ ​នៅ​ក្បែរ​ស្ថាន​ទូត​ចិន ។​ លោក​ហួត​ បូរិទ្ធ​ អ្នក​គ្រប់​គ្រង​ទូទៅ​ប្រចាំ​ហាង​ Bigman Shop និងជា​ចាង​ហ្វាង​ផលិត​កម្ម​ Bigman បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ផ្តល់​ជូន​ដ៏​ពិសេស​នោះ​ថា​ រាល់​អតិថិជន​របស់​ Bigman Shop ក៏​ដូចជា​អ្នក​គាំទ្រ​ផលិត​កម្ម​ Bigman ទាំងអស់​​នឹង​ទទួល​បាន​ការបន្ថែម​ជូន​ដ៏​ពិសេស​​នេះ​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ ។​ លើសពីនេះ​ នៅ​ពេល​អតិថិជន​ជាវ​លេខ​ការ៉េ​ពី​ហាង​​ Bigman Shop ក៏​ទទួលបាន​នូវការ​បន្ថែម​ជូន​ពិសេស​ពុំធ្លាប់​មាន​ គឺ​ទូរស័ព្ទ​១គ្រឿង​ដ៏ស្រស់​ស្អាត​ផង​ដែរ ។​

លោក​ហួត​ បូរិទ្ធ បានបន្ត​ទៀត​ថា​ ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ​ទីតាំង​ Bigman Shop នេះ​តទៅ យើង​នឹង​មាន​កម្មវិធី​ផ្តល់​ជូន​ជាច្រើន​ទៀត​ ហើយ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​តាម​រយៈ​គេហទំព័រ​របស់​យើង​ក៏បាន​គឺ​ www.bigmancambodia.com ឬ​មក​កាន់​ទីតាំង​ហាង​ផ្ទាល់​ក៏​បាន​ ក្រុម​ការងារ​នឹង​រង់ចាំស្វាគមន៍​ដោយ​ក្តី​រីក​រាយ​ ពោល​ការ​ផ្តល់​ជូន​នេះ​គឺ​មិន​ត្រូវ​បាន​កំណត់​ថ្ងៃ​ទេ​ ។ សម្រាប់​ព័ត៌​មាន​លម្អិត សូម​ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​ ០២៣​ ៤៨ ១៨ ១៨១ ៕​