ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​រ៉ុក្កែត​ហ្វូង ​ក្រោយ​បា.ញ់​មី​ស៊ី​ល

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​អះអាង​នា​ថ្ងៃ​ទី​៥ ​ឧសភា​ថា បាន​បាញ់​សាក​កាំជ្រួច​ហ្វូង​រយៈ​ឆ្ងាយ​និង​បណ្ដា​អាវុធ​តាក់​ទិ​ក​មាន​ក្បាល​បញ្ជា បន្ទាប់​ពី​បាញ់​សាក​មី​ស៊ី​ល​រយៈ​ខ្លី ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA​បញ្ជាក់​ថា ការ​បាញ់​សាក​កាំំ​ជ្រួ​ច​ហ្វូង​ត្រូវ​បាន​ធ្វើ​នា​ថ្ងៃ​ទី​៤​ឧសភា ហើយ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទាំងនោះ…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​អះអាង​នា​ថ្ងៃ​ទី​៥ ​ឧសភា​ថា បាន​បាញ់​សាក​កាំជ្រួច​ហ្វូង​រយៈ​ឆ្ងាយ​និង​បណ្ដា​អាវុធ​តាក់​ទិ​ក​មាន​ក្បាល​បញ្ជា បន្ទាប់​ពី​បាញ់​សាក​មី​ស៊ី​ល​រយៈ​ខ្លី ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA​បញ្ជាក់​ថា ការ​បាញ់​សាក​កាំំ​ជ្រួ​ច​ហ្វូង​ត្រូវ​បាន​ធ្វើ​នា​ថ្ងៃ​ទី​៤​ឧសភា ហើយ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទាំងនោះ ត្រូវ​បាន​តាមដាន​មើល​ដោយ​មេដឹកនាំ​លោក​គី​ម​ជុង​អ៊ុ​ន​។ ទិស​ដៅ​នៃ​សមយុទ្ធ​នេះ​ដើម្បី​ពិនិត្យ​មើល​សមត្ថភាព​ប្រតិបត្តិការ និង​ការ​បាញ់​ចំ​គោលដៅ​របស់​គ្រាប់​រ៉ុក្កែត​ហ្វូង​ធុន​ធ្ងន់​ហើយ​អាច​បាញ់​បាន​ឆ្ងាយ ព្រមទាំង​បណ្ដា​អាវុធ​តាក់​ទិ​ក​មាន​ក្បាល​គ្រាប់​បញ្ជា​។ ការ​បាញ់​គ្រាប់​រ៉ុក្កែត​ហ្វូង​នោះ​ក៏​ធ្វើ​សំដៅ​ទៅ​សមុទ្រ​ជប៉ុន​ផង​ដែរ​។

សមយុទ្ធ​បាញ់​សាក​ទាំងនេះ​កើត​មាន ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​៤​ឧសភា​ថា លោក​នៅ​តែ​មាន​ទំនុកចិត្ត​លើ​ឆន្ទៈ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ធ្វើ​យ៉ាងណា​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​មួយ ទោះជា​មានការ​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​នោះ​ក៏​ដោយ​។

គេ​មានការ​ព្រួយបារម្ភ​ថា​ការ​សាកល្បង​អាវុធ​ទាំងនេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង អាច​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​វិល​ត្រឡប់ ទៅ​រក​ការ​គំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ និង​នាំ​ទៅ​រក​ភាព​តានតឹង​ប្រកបដោយ​គ្រោះថ្នាក់ ដែល​គេ​ត្រូវ​ចៀសវាង​តាម​គ្រប់​មធ្យោបាយ​។

ការ​ផ្ដួចផ្ដើម​គំនិត​បែប​នេះ​របស់​កូរ៉េ​ខាងជើង​កើត​មាន មុន​ទស្សនកិច្ច​នៅ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង នា​ស​ប្ដា​ហ៍​ខាង​មុខ​របស់​តំណាង​ពិសេស​អា​មេ​រិ​ក លោក​STEPHEN BIEGUN៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ