ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​​ស្នេហ៍​​ថ្មី​​​ ចន​នី​​​​ដេប​​ ជា​​អ្នក​​រាំ​​​​ជន​ជា​​​តិ​​​រុស្សុី​

4 ឆ្នាំ មុន

ក្រោយ​ពី​មានរឿង​អាស្រូវ​មួយរ​យៈមក «Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា​គូស្នេហ៍​ថ្មី​របស់​លោក​ច​ន​នី ដេ​ប តារា​សម្តែង​ពិភពលោក គឺជា​នារី​របាំ​ជនជាតិ​រុ​ស្សុី​ឈ្មោះ​ប៉ូ​លី​ណា ក្លេ​ន​(Polina Glen) ។…

ក្រោយ​ពី​មានរឿង​អាស្រូវ​មួយរ​យៈមក «Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា​គូស្នេហ៍​ថ្មី​របស់​លោក​ច​ន​នី ដេ​ប តារា​សម្តែង​ពិភពលោក គឺជា​នារី​របាំ​ជនជាតិ​រុ​ស្សុី​ឈ្មោះ​ប៉ូ​លី​ណា ក្លេ​ន​(Polina Glen) ។

លោក ​ដេ​ប ធ្លាប់​មាន​ក្ដី​ស្រឡាញ់​ជា​យូរ​មក​ហើយ ក្រោយ​ពី​បាន​សេពគប់​ជាមួយ​នាង​អេ​ម​ប៊ើ ហ៊ើ​ដ ជា​តារា​សម្តែង និង​ស្រឡាញ់​គ្នា​រយៈពេល​យូរ​ឈាន​ដល់​រៀប​ការ ប៉ុន្តែ​ចុង​ក្រោយ​បាន​ចែកផ្លូវ​គ្នា ។ ក្នុង​ពេល​កន្លង​មក​លោក​ដេ​ប និង​នាង​ ហ៊ើ​ដ ​បាន​តស៊ូ​លើ​រឿង​ក្ដី​លែងលះ ខណៈ​ពេល​ខាង​ស្រី​បាន​ចោទប្រកាន់​ថា​លោក​ដេ​ប ធ្វើទុក្ខបុកម្នេញ​លើ​រូប​នាង ។

ទោះជា​បែប​ណា​ក្ដី​កាលពីដើម​ឆ្នាំ​មុន​លោក​ដេ​ប ជួប​ដៃគូ​ថ្មី ក្រោយ​ពី​មាន​គេ​ចាប់​យក​រូបភាព​បាន​ក្នុង​ពេល​កំពុង​រាំ​ជាមួយ​នារី​ម្នាក់​នៅ​ប្រទេស​ស៊ែ​ប៊ី ដោយ​កាល​ណោះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​នាង​ជា​អ្នក​ណា​ទេ ?

ចុង​ក្រោយ​នេះ​«Daily Mail»​បញ្ជាក់​ថា​ស្ត្រី​ម្នាក់​នោះ​ឈ្មោះ​ក្លេ​ន ដោយ​ពួក​គេ​បាន​ទៅ​ជួប​គ្នា​ក្នុង​ពិធីជប់លៀង​មួយ​នៅ​ក្រុង​ឡូ​ស អេ​ន​ចឺ​ឡេ​ស​កាលពី​ឆ្នាំ​មុន ។ ជាដំបូង​នាង​មិនដឹង​ថា​គេ គឺ​ដេ​ប ទេ ។ បច្ចុប្បន្ន​នាង​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​តារា​សម្តែង​ដ៏​ល្បី​នៅ​លើ​ពិភពលោក​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ