ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ជប៉ុន​ណា​រ៉ូ​ហ៊ី​តូ នា​ថ្ងៃ​ទី​១​ឧសភា​បាន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ក្នុង​​ព្រះ​ឋានៈ​ជា​ព្រះ​ចៅ​អធិរាជ​ទី​១២៦​របស់​ជប៉ុន ដោយ​ទ្រង់​សន្យា​ឈរ​ជា​និច្ច​នៅ​ខាង​ប្រជាជន ក្រោយ​ការ​ដាក់រាជ្យ​របស់​ព្រះ​បិតា​អា​គី​ហ៊ីតូ​។ ក្នុង​ពិធី​ដ៏​ខ្លី​បំផុត​មួយ​មាន​រយៈពេល​ត្រឹម​៦​នាទី នៅ​អែប​ព្រះ​អនុជ​ពៅ​ដែល​ក្លាយជា​ព្រះ​រជ្ជទាយាទ ព្រះ​ចៅ​អធិរាជ​ថ្មី​ព្រះ​ជន្ម​៥៩​ព្រះ​វស្សា…

ប្រទេស​ជប៉ុន ៖ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ជប៉ុន​ណា​រ៉ូ​ហ៊ី​តូ នា​ថ្ងៃ​ទី​១​ឧសភា​បាន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ក្នុង​​ព្រះ​ឋានៈ​ជា​ព្រះ​ចៅ​អធិរាជ​ទី​១២៦​របស់​ជប៉ុន ដោយ​ទ្រង់​សន្យា​ឈរ​ជា​និច្ច​នៅ​ខាង​ប្រជាជន ក្រោយ​ការ​ដាក់រាជ្យ​របស់​ព្រះ​បិតា​អា​គី​ហ៊ីតូ​។

ក្នុង​ពិធី​ដ៏​ខ្លី​បំផុត​មួយ​មាន​រយៈពេល​ត្រឹម​៦​នាទី នៅ​អែប​ព្រះ​អនុជ​ពៅ​ដែល​ក្លាយជា​ព្រះ​រជ្ជទាយាទ ព្រះ​ចៅ​អធិរាជ​ថ្មី​ព្រះ​ជន្ម​៥៩​ព្រះ​វស្សា ទ្រង់​ឡើង​គង់​លើ​រាជ្យ​ប​ល្ល​ង្ក​CHRYSANTHEME ។ ក្នុង​ពិធី​នោះ​ពុំ​មាន​នារី​ណា​ម្នាក់​ចូលរួម​ឡើយ លើកលែងតែ​រដ្ឋមន្ត្រី​ជានា​រី​ម្នាក់​គត់​របស់​រដ្ឋាភិបាល​លោក​ស៊ីន​ហ្សូ​អា​បេ លោកស្រី​សាត​ស៊ូ​គី​កា​តា​យ៉ា​ម៉ា​។

ព្រះ​ចៅ​អធិរាជ​ថ្មី​បន្ទាប់​មក​ទ្រង់​ថ្លែង​ព្រះ​សុន្ទរកថា​លើក​ដំបូង ដោយ​លើក​នេះ​មាន​វត្តមាន​របស់​ព្រះ​មហេសី ម៉ាសា​កូ​។ ព្រះ​អង្គ​ទ្រង់​សន្យា​ស្ថិត​ជា​និច្ច​នៅ​ជាមួយ​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ