លោកយូឌីស្កូត្រូវបានគេដឹងថា មានអាការៈឈឺជំងឺខូចក្រលៀនរហូតដូរចេញ ។ដោយសារព្យាបាលដិតដល់លោកប្រែសុខភាពជានាច្រើនរហូតមានកម្លាំងពេញជាងមុខឡើងសាច់ឈាមមុខពេញស្អាតចង់ដូចដើម ។ នេះដោយសារលោកមានការជួយជូនពរឲ្យកម្លាំងចិត្តទើបលោកអាចតាំងជំហរបានមកដល់ចំនុចប្រសើរខុសពីមុន ។ ពេលនេះដែរសម្រស់ និងរូបរាងរបស់លោកយូ ឌីស្កូ ចាប់ផ្តើមប្រែប្រួល និងស្រស់សង្ហាឡើងវិញដែលឆាប់ៗខាងមុខនេះលោកត្រៀមខ្លួនវិលចូលសិល្បៈវិញដោយគ្រោងចាប់ដៃគូជាមួយតារាចម្រៀងទូច ស្រីលក្ខណ៍ ដែលជាដៃគូចាស់ និងទទួលបានការគាំទ្រពីសំណាក់មហាជនកន្លងមក ។
ក្រោយពីបានវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាមួយរយៈមកពេលនេះសុខភាពរបស់លោកយូ ឌីស្កូ ក៏បានប្រសើរច្រើនជាងមុនដោយសូម្បីតែមុខមាត់ និងរូបរាងរបស់លោកក៏ស្រស់ស្រាយ និងសង្ហាប្លែកជាងមុនដែរ ហើយមិនយូរទេលោកនឹងវិលចូលសិល្បៈវិញ ប៉ុន្តែយ៉ាងណាសព្វថ្ងៃលោកយូ ឌីស្កូ ត្រូវតែធ្វើតាមវេជ្ជបញ្ជា ជាពិសេសការទទួលទាន់អាហារ និង បន្តលេបថ្នាំជារៀងរហូត ។
អ្នកគាំទ្រតារារូបនេះសុទ្ធតែសម្តែងការសាទរដោយបានឃើញរូបរាងរបស់យូ ឌីស្កូ ស្រស់ថ្លាជាថ្មីម្តងទៀត ។ អ្វីដែលជាសញ្ញាល្អទូច ស្រីលក្ខណ៍ក៏ទទួលឯកភាពចាប់ដៃគូជាមួយសម្រាប់ពេលលោកមកសិល្បៈ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ ៕
ចែករំលែកព័តមាននេះ