ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​ខំ​បញ្ឈប់​អំពើអាក្រក់​តែ​បាបធម៌​ចេះ​តែ​ជំរុញ

4 ឆ្នាំ មុន

មែនហើយ​បុគ្គល​ពួក​ខ្លះ​ខំព្យាយាម​ឈប់​ប្រព្រឹត្ត​អំពើអាក្រក់ ឬ​ព្យាយាម​លះបង់​នូវ​បាបធម៌​ណាមួយ​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត តែ​មិន​អាច​បញ្ឈប់​វា​បាន​ដូច​បំណង លះបង់​មិន​ដាច់​នោះ វា​ជា​ការ​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ ព្រោះ​គ្រប់យ៉ាង​ដែល​បាន​ធ្វើ​រមែង​មានការ​ដឹងខ្លួន​ថា​សុទ្ធតែ​ជា​កំហុសឆ្គង ជា​ទោស​កំហុស ប៉ុន្តែ​ត្រូវ​អំណាច​នៃ​ចិត្តជា​អកុសល បាបធម៌​បង្ខំ​ឲ្យ​ធ្វើ ដោយ​មិន​អាច​ទប់ទល់​នឹង​អំណាច​ដ៏​ពិសពុល​នោះ​បាន…

មែនហើយ​បុគ្គល​ពួក​ខ្លះ​ខំព្យាយាម​ឈប់​ប្រព្រឹត្ត​អំពើអាក្រក់ ឬ​ព្យាយាម​លះបង់​នូវ​បាបធម៌​ណាមួយ​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត តែ​មិន​អាច​បញ្ឈប់​វា​បាន​ដូច​បំណង លះបង់​មិន​ដាច់​នោះ វា​ជា​ការ​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ ព្រោះ​គ្រប់យ៉ាង​ដែល​បាន​ធ្វើ​រមែង​មានការ​ដឹងខ្លួន​ថា​សុទ្ធតែ​ជា​កំហុសឆ្គង ជា​ទោស​កំហុស ប៉ុន្តែ​ត្រូវ​អំណាច​នៃ​ចិត្តជា​អកុសល បាបធម៌​បង្ខំ​ឲ្យ​ធ្វើ ដោយ​មិន​អាច​ទប់ទល់​នឹង​អំណាច​ដ៏​ពិសពុល​នោះ​បាន ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ​តាម​យថាកម្ម ។

ចំណុច​នេះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ធ្លាប់​មាន​បទ​ពិសោធ​ក្នុង​ការ​យកឈ្នះ​បាបធម៌ ឬ​យកឈ្នះ​ខ្លួនឯង​បាន នោះ​គឺ​ត្រង់​ការ​អប់រំ​ចិត្ត ហ្វឹកហាត់​គ្រប់​ខណៈ​ដើម្បី​គេច​ចៀស​ចេញពី​អ្វី​ដែល​គួរ​ចៀស អ្វី​គួរ​មើល​កុំ​មើល សំឡេង​គួរ​ស្ដាប់​កុំ​ស្ដាប់ វត្ថុ​គួរ​ប៉ះពាល់​កុំ​ប៉ះពាល់ ការ​ណាត់​គួរ​ទៅ​ជួប​កុំទៅ​ជួប រឿង​អ្វី​គួរ​គិត​កុំ​គិត អាហារ​គួរ​បរិភោគ​កុំ​បរិភោគ ខ្លួនប្រាណ​គួរ​ស្ទាប​អ​ង្វែ​ល​កុំ​អ​ង្វែ​ល​…​។

ទ​ង្វើ​ទាំង​អស់នេះ​ត្រូវ​ប្រព្រឹត្ត​បន្ថយ​ចុះ​បន្តិច​ម្តង​ៗ រហូត​ទាល់តែ​អស់ពី​ចំណង់ បើ​បុគ្គល​ធ្វើ​បែប​នេះ​បាន នឹង​អាច​យកឈ្នះ​លើ​ខ្លួនឯង​បាន​ហើយ ។