ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សម្លា.ប់​ជ្រូក​ពេល​ស្លា.ប់​ទៅ​ស្រែក​ដូច​សំឡេង​ជ្រូក

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​បុរស​ម្នាក់​ឈ្មោះ​នាយ​ចុ​ន្ទ​សូករិក​។ នាយ​ចុ​ន្ទ​សូករិក​នេះ​ជា​មនុស្ស​ដែល​កាច​សាហាវ​ខ្លាំង​ណាស់ ប្រាសចាក​មេត្តា​គិតតែ​ពី​កាប់សម្លាប់​ជ្រូក​យក​សាច់​លក់​ចិញ្ចឹមជីវិត អស់​រយៈពេល​៥៥​ឆ្នាំ គាត់​មិន​ដែល​បាន​ធ្វើបុណ្យ​ឱ្យទាន​អ្វី​ៗ​បន្តិច​សោះ ។ ថ្ងៃ​ដែល​គាត់​បានឃើញ​បាបកម្ម​ដ៏​កាច​សាហាវ​របស់​គាត់​នោះ គឺ​នៅ​ថ្ងៃ​ដែល​គាត់​ជិត​នឹង​ស្លាប់ គាត់​មានការ​ក្តៅ​ក្រហល់ក្រហាយ អន្ទះអន្ទែង…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​បុរស​ម្នាក់​ឈ្មោះ​នាយ​ចុ​ន្ទ​សូករិក​។ នាយ​ចុ​ន្ទ​សូករិក​នេះ​ជា​មនុស្ស​ដែល​កាច​សាហាវ​ខ្លាំង​ណាស់ ប្រាសចាក​មេត្តា​គិតតែ​ពី​កាប់សម្លាប់​ជ្រូក​យក​សាច់​លក់​ចិញ្ចឹមជីវិត អស់​រយៈពេល​៥៥​ឆ្នាំ គាត់​មិន​ដែល​បាន​ធ្វើបុណ្យ​ឱ្យទាន​អ្វី​ៗ​បន្តិច​សោះ ។

ថ្ងៃ​ដែល​គាត់​បានឃើញ​បាបកម្ម​ដ៏​កាច​សាហាវ​របស់​គាត់​នោះ គឺ​នៅ​ថ្ងៃ​ដែល​គាត់​ជិត​នឹង​ស្លាប់ គាត់​មានការ​ក្តៅ​ក្រហល់ក្រហាយ អន្ទះអន្ទែង វារ​ទៅ​មក​បីដូច​ជា​ភ្លើង​ក្នុង​អវិចី​មហានរក ដុត​រោល​ទាំង​រស់ បម្រះននៀល​ស្រែក​ដូច​ជា​សត្វ​ជ្រូក​ដែល​គាត់​បាន​ច្រក​ទឹក​ក្តៅ​ចូល​ទៅ​ក្នុង​មាត់ ដើម្បី​នឹង​សម្លាប់​យ៉ាងនោះ​ឯង ។ គាត់​ទទួល​នូវ​សេចក្តី​ទុក្ខវេទនា​បែប​នេះ​រហូត​ដល់​ទៅ​៧​ថ្ងៃ ទើប​ស្លាប់ ទៅ​កើត​សោយទុក្ខ​ទោស​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​អវិចី​មហានរក ។

ពេល​ដែល​យ​ចុ​ន្ទ​សូករិក​កំពុង​តែ​ទទួល​ទុក្ខវេទនា​រវាង​៧​ថ្ងៃ​នោះ ពួក​ភិក្ខុ​ទាំងឡាយ​បាន​និមន្ត​ចូល​ទៅ​បិណ្ឌបាត​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ បានឮ​សំឡេង​ចុ​ន្ទ​សូករិក​ស្រែក​ទួញ​យំ​បីដូច​ជា​សំឡេង​សត្វ​ជ្រូក​ស្រែក ទើប​យក​រឿង​នោះ​ទៅ​ក្រាបទូល​ដល់​ព្រះ​សាស្តា ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា សំឡេង​នោះ​មិនមែន​ជា​សំឡេង​ជ្រូក​ស្រែក​ទេ គឺជា​សំឡេង​របស់​នាយ​ចុ​ន្ទ​សូករិក ហើយ​ព្រះ​អង្គ​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា អ្នក​ដែល​ធ្វើ​អំពី​បាបកម្ម​រមែង​សោកសៅ​ក្នុង​លោក​ទាំង​ពីរ​គឺ រមែង​សោកសៅ​ក្នុង​លោក​នេះ​ផង និង​សោកសៅ​ក្នុង​លោក​ខាង​មុខ​ផង គេ​រមែង​សោកសៅ​ក្តៅ​ក្រហល់ក្រហាយ​ព្រោះ​ឃើញ​កម្ម​ដែល​សៅហ្មង​របស់​ខ្លួន ។