ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ដំណាក់កាល​ប្រេះឆា​តារាចម្រៀង​អង់គ្លេស​ដ៏​ល្បី​បញ្ចប់​ភាព​ជា​ប្តី​ប្រពន្ធ

4 ឆ្នាំ មុន

តំណាង​របស់​នាង​អា​ឌែ​ល (Adele) តារាចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស អាយុ​៣០​ឆ្នាំ​បាន​បញ្ជាក់​ថា​អា​ឌែ​ល បាន​លែងលះ​ប្ដី​លោក​សុី​ម៉ុ​ន កូ​ណេ​ក​គី (Simon Konecki) ក្រោយ​ពី​ពួក​គេ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០១៦ រួមរស់​នឹង​គ្នា​អស់​រយៈពេល​៥​ឆ្នាំ…

តំណាង​របស់​នាង​អា​ឌែ​ល (Adele) តារាចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស អាយុ​៣០​ឆ្នាំ​បាន​បញ្ជាក់​ថា​អា​ឌែ​ល បាន​លែងលះ​ប្ដី​លោក​សុី​ម៉ុ​ន កូ​ណេ​ក​គី (Simon Konecki) ក្រោយ​ពី​ពួក​គេ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០១៦ រួមរស់​នឹង​គ្នា​អស់​រយៈពេល​៥​ឆ្នាំ និង​មានកូន​ប្រុស​ម្នាក់ ។នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អ្នកតំណាង​បាន​ស្នើ​សុំ​ជា​រឿង​បុគ្គល​សម្រាប់​នាង​ឌែ​ល និង​ប្ដី រួម​ទាំង​សុំ​មិន​បញ្ជាក់​ពី​ព័ត៌មាន​លំអិត​លើ​រឿង​នេះ ។

អា​ឌែ​ល ជា​តារាចម្រៀង​ដ៏​ល្បី​បាន​ទទួល​ពានរង្វាន់​យ៉ាងច្រើន រួម​ទាំង​រៀប​ការ​យ៉ាង​ស្ងាត់ស្ងៀម និង​បញ្ជាក់​ជា​សាធារណៈ​លើក​ដំបូង​ថា​បាន​រៀប​ការ​ខណៈ​ពេល​ឡើង​ទទួល​ពានរង្វាន់​«​ហ្គ្រេ​មមី​» នៅ​ក្រុង​ឡូ​ស អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៧ ដោយ​កាល​ណោះ​នាង​បាន​ប្រកាស​ថា «​អ្នកចាត់ការ​របស់ខ្ញុំ​ជា​ប្ដី និង​កូនប្រុស​គឺជា​ហេតុផល​មួយ​ដែល​ខ្ញុំ​បាន​ប្រតិបត្តិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ