សេចក្ដីស្រឡាញ់នៅតែមានភាពល្អូកល្អិនដូចកាលពីមុន សម្រាប់លោកចេមី ហ្វុក (Jamie Foxx) តារាសម្តែងដ៏ល្បី និងនាងខេធី ហូម (Katie Holmes) ។ ពួកគេបានដើរកម្សាន្តរួមគ្នានៅក្រោមពន្លឺព្រះចន្ទក្នុងក្រុងឡូសអេនចឺឡេស សហរដ្ខអាមេរិក ។

នាងហូម និងលោកហ្វុកស្រឡាញ់គ្នាយ៉ាងល្អូកល្អិនតាំងពីឆ្នាំ២០១៣ ហើយក្ដីស្រឡាញ់របស់អ្នកទាំង២កាន់តែប្រសើរខ្លាំងឡើង ក្រោយពីខាងស្រីលែងលះជាជាមួយលោកថម គ្រូស។ យ៉ាងណាក្ដីមួយរយៈកន្លងមកមានដំណឺងថាសម្ព័ន្ធភាពរបស់ពួកគេកើតមានភាពប្រេះឆាជា រឿយៗ និងកាលពីពេល ថ្មីៗនេះ «Radar Online» បានបញ្ជាក់ថាពួកគេបានចែកផ្លូវគ្នា ប៉ុន្តែអ្នកទាំង២បានបិទបាំងព័ត៌មាន ។

ជាចុងក្រោយលោកហ្វុក និងហូមបានបង្ហាញភាពផ្អែមល្ហែមជាថ្មីដោយដើរកម្សាន្ត និងទស្សនាភាពយន្តរួមគ្នា ខណៈពេលកូនស្រីរបស់លោកហ្វុកក៏អមដំណើរ ៕
ចែករំលែកព័តមាននេះ