ហ្វាន ភីងភីង តារាសម្តែងដ៏ល្បីរបស់ចិនដែលបាត់មុខពីពិភពសិល្បៈមួយរយៈ ពេលនេះបានវិលរកអាជីពដើមវិញហើយ ។ នាងអវត្តមានមួយរយៈនោះដោយត្រូវចាប់ខ្លួនលើករណីគេចពន្ធ ហើយបានរួចខ្លួនវិញដោយយល់ព្រមបង់ពន្ធជាង១០០លានដុល្លារ ។
ហ្វាន ភីងភីង បានវិលត្រឡប់ចូលប្រឡូកក្នុងមជ្ឈដ្ឋានសិល្បៈជាថ្មី ដោយបង្ហាញខ្លួនក្នុងពិធី «event iQiyi » លើកដំបូងនាថ្ងៃទី២២ មេសា ២០១៩ ។ ការបង្ហាញខ្លួនរបស់ហ្វាន ភីងភីង ក្នុងពិធីនោះក្រោយពីបាត់ខ្លួនក្នុងមជ្ឈដ្ឋានសម្តែងជាងកន្លះឆ្នាំ ។ ពិធីនោះគឺជាពិធីគម្រប់ខួប៩ឆ្នាំនៃសារព័ត៌មានដ៏លេចធ្លោរបស់ចិន ហើយសារព័ត៌មាននោះបានបង្ហាញក្តីរីករាយចំពោះការស្វាគមន៍ហ្វាន ភីងភីង ដែលបានចូលប្រឡូកក្នុងអាជីពសម្តែងវិញ ។
ក្នុងពិធីនោះតារាសម្តែងអាយុ៣៧ឆ្នាំមានសភាពលេចធ្លោនៅក្នុងឈុតពណ៌ខ្មៅ-សុីជម្ពូរបស់ «Alexander McQueen» កាបូបស្ពាយរបស់ស្លាកយីហោ «Louis Vuitton» និងគ្រឿងសំអាងពី «De Beers» មានន័យថាបណ្ដាស្លាកយីហោដ៏ល្បីទាំងនោះបានផ្ដល់ការគាំទ្រ និងស្វាគមន៍ដល់ការវិលត្រឡប់ជាថ្មីរបស់ហ្វាន ភីងភីង ៕
ចែករំលែកព័តមាននេះ